តូចចិត្តឈ្លោះជាមួយម្ដាយ ប្រាប់ម្ដាយថាទៅដើរលេង ស្រាប់តែ១ម៉ោងក្រោយឮថា...!
សន្តិសុខសង្គម
189

ខេត្តព្រះសីហនុ៖ ករណីយុវជនម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយចងកសម្លាប់ខ្លួន នៅយប់វេលាម៉ោង ០៩និង០០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បង្កការភ្ញាក់ផ្អើល នៅក្នុងភូមិ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមចម្លើយ ម្ដាយជនរងគ្រោះបានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ថា បុរសខាងលើឈ្មោះ យាន់ រដ្ឋា អាយុ២២ឆ្នាំ មុខរបរជាជាងសំណង់ បានមានទំនាស់ជាមួយប្អូនប្រុស បន្ទាប់មកជ្រុលដៃវាយចំទ្រូងម្ដាយរបស់ខ្លួន ស្រាប់តែភ្លាមនោះម្ដាយរបស់បុរសខាងលើ គាត់ខឹង ក៏បានស្ដីបន្ទោសអោយបន្តិចបន្ទួច បន្ទាប់មកបុរសឈ្មោះ រដ្ឋា ដដែលខាងលើ បានរត់ទៅខាងក្រៅហើយម្ដាយក៏សួរនាំថាចង់ទៅណា បុរសខាងលើក៏តបទៅវិញថា ទៅដើរលេងនៅចុងភូមិ។ ចេញពីផ្ទះមិនទាន់បាន១ម៉ោងផង ស្រាប់តែមានក្មេងៗត្រឡប់ពីទិញអីញាំមកប្រាប់ដល់ផ្ទះថា ឃើញបុរសឈ្មោះ រដ្ឋា ចង.ក ជាប់នឹងដើមឈើ ក៏បង្កអោយមានភាពភ្ញាក់ផ្អើលដល់អ្នកផ្ទះនិងប្រជាពលរដ្ធនាំគ្នាទៅមើលយ៉ាងខ្លាំង ហើយក៏រាយការណ៍ទៅសមត្ថកិច្ចមកជួយអត្តរាគមន៍តែម្ដង ដើម្បីធ្វើកោសល្យវិច័យ ធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕  


Telegram