គ្រាន់តែឈប់ម៉ូតូមើលស្រីស្អាតមួយភ្លែតសោះ ត្រូវបានក្រុមនារីនៅវត្តភ្នំ លូក ហោប៉ៅយកអស់ ចុងក្រោយចាប់បានម្នាក់
សន្តិសុខសង្គម
132

រាជធានីភ្នំពេញ ៖ បុរសម្នាក់ គ្រាន់តែឈប់ម៉ូតូមើលស្រីស្អាតមួយភ្លែតសោះ ត្រូវបានក្រុមនារីជាង១០នាក់ នៅម្ដុំវត្តភ្នំ ឡើងម៉ូតូមកលូក ហោប៉ៅ យកកាបូបលុយអស់ កើតជាការជម្លោះគ្នាមួយប្រ៉ាវ ស្រែកឆោឡោ ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ ចាប់ឃាត់ខ្លួនស្ត្រីម្នាក់យកមកធ្វើការសាកសួរនៅប៉ុស្តិ៍ស្រះចក កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ នៅម្ដុំវត្តភ្នំ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ សេន ស្រី នាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរស្ត្រីរកស៊ី ផ្លូវភេទ ស្នាក់នៅផ្ទះជួល សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ឈ្មោះ សុខ សាលី ភេទស្រី អាយុប្រហែល៣៦ឆ្នាំ មុខរបរស្ត្រីរកស៊ីផ្លូវភេទ ។ វត្ថុតាងចាប់យក ៖ ទូរស័ព្ទដៃមួយគ្រឿងម៉ាក NOKIA ពណ៌ខ្មៅ ។

ចំណែកជនរងគ្រោះ ឈ្មោះ ស៊ុន ចិន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់លេខ២ ផ្ទះលេខ១២៥ សេ ផ្លូវ សុធារស ភូមិ ៩ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។ សម្ភារៈបាត់បង់រួមមាន កាបូបដៃ ពណ៌ ខ្មៅ មួយ , លុយ ខ្មែរ ចំនួន ៧០ ម៉ឺន រៀល ( ចិតសិបម៉ឺនរៀល ) និងប័ណ្ណសម្គាល់ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1AL-6350 មួយសន្លឹក ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមច្បាប់ ៕ 


Telegram