ពស់ថ្លាន់១ក្បាលទម្ងន់ជិត២០គីឡូក្រាម និងពង២០គ្រាប់ ត្រូវបានប្រជាកសិករទៅបូមទឹកដាក់ស្រែចាប់បាន ប្រគល់ជូនមន្ត្រីមេព្រៃ
សន្តិសុខសង្គម
150

ខេត្តបន្ទាយមានជ័យ៖ ពស់ថ្លាន់១ក្បាលទម្ងន់ជិត២០គីឡូក្រាម និងពង២០គ្រាប់ ត្រូវបានប្រជាកសិករទៅបូមទឹកដាក់ស្រែចាប់បាន ប្រគល់មន្ត្រីមេព្រៃនៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។

លោក អ៊ឹម សេរីវុទ្ធីន មន្ត្រីផ្នែករដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ក្រោយទទួលព័ត៌មានពីឈ្មោះ គង់ សុផល ភេទប្រុស អាយុ៣៥ឆ្នាំ (ជាប្រជាកសិករ) រស់នៅភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានទៅបូមទឹកដាក់ស្រែហើយចាប់បានពស់ថ្លាន់ប្រវែងជាង៤ម៉ែត្រ ទម្ងន់ជិត២០គីឡូក្រាម និងពងពស់ថ្នាល់ចំនួន២០គ្រាប់ ត្រូវបានប្រគល់ជូនមន្ត្រីមេព្រៃដើម្បីយកទៅដាក់សួនចិញ្ចឹមសត្វនៅភ្នំព្រះស្រុកថ្មពួក។

ឈ្មោះ គង់ សុផល បានបញ្ជាក់ថា៖ នៅពេលដែលចាប់ពស់ថ្លាន់១ក្បាល និងពងបានគឺទៅបូមទឹកដាក់ស្រូវនៅពេលដាក់ទុយោទឹកចូលក្នុងលូ កាត់ផ្លូវបូមរួចហើយទាញទុយោចេញ ឃើញពស់ថ្លាន់ និងពងក្នុងលូហើយត្រូវបានប្រជាកសិករបាននាំគ្នាជួយឈើឫស្សីវែង ទំពក់ទាញចេញនិងយកពងហើយទូរស័ព្ទ ប្រាប់ទៅមន្ត្រីផ្នែករដ្ឋបាលព្រៃឈើ ខេត្តបន្ទាយមានជ័យ បានមកទទួលយក។ បើនិយាយទៅពស់ថ្លាន់ នៅតាមអូរក្នុងភូមិគោកអំពិលនិងភូមិពោធិរាង ភូមិរូងក្របៅក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបូរី ត្រូវបានប្រជាពលរដ្ឋទះឃើញច្រើនរស់នៅតាមមាត់អូរ។

លោក ជា ផល្លី នាយផ្នែករដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះប្រជាកសិករដែលចាប់បានពស់ថ្លាន់១ក្បាលនិងពងពស់២០គ្រាប់ប្រគល់ជូនមន្ត្រីជំនាញដើម្បីយកទៅលេងនៅកន្លែងចិញ្ចឹមសត្វភ្នំព្រះ ហើយសំណូមពរដល់ប្រជាពលរដ្ឋត្រូវចូលថែរក្សាសត្វព្រៃនិងស្លាប រឺពស់ថ្លាន់ត្រូវរាយការណ៍ជូនសមត្ថកិច្ចដើម្បីទទួលយកទៅរក្សាទុក រឺដាក់សួនចិញ្ចឹមទុកអោយប្រជាពលរដ្ឋបានឃើញមិនត្រូវបាញ់រឺចាប់ឡើយ៕ ដោយ៖ចន្ត្រា


Telegram