ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៣កន្លែងដោយឡែកគ្នា ចំនួន៧គ្រាប់ ត្រូវបានអង្គភាពកំចាត់មីនទទួលយកកម្ទេចចោល
សន្តិសុខសង្គម
161

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៣កន្លែង ដោយឡែកគ្នា មានចំនួន៧គ្រាប់ ត្រូវបានអង្គភាពកំចាត់មីន ទទួលយកកម្ទេចចោល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។

មន្ត្រីអធិការដ្ឋាននគរបាលស្រុកថ្មពួក បានប្រាប់ថា ៖ គ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញនេះ នៅចំណុច៣កន្លែង ដោយឡែកគ្នា ចំនួន៧គ្រាប់ រួមមាន ៖ កន្លែងទី១ ត្រូវបានប្រជាពលរដ្ឋទៅធ្វើចំការដំឡូងមី ប្រទះឃើញនៅគល់ឈើ មានគ្រាប់B.40 មីលីម៉ែត្រចំនួន៤គ្រាប់ , កន្លែងទី២. ប្រជាកសិករភ្ជួររាស់ប្រទះឃើញគ្រាប់ B.60មីលីម៉ែត្រ ចំនួន២គ្រាប់ និងកន្លែងទី៣.ប្រជាពលរដ្ឋជីកដីប្រទះឃើញគ្រាប់បែកដៃ១គ្រាប់ ទាំង៣កន្លែងនេះ នៅកន្លែងដោយឡែកគ្នាក្នុងភូមិសាស្គ្រឃុំបន្ទាយឆ្មា ស្រុកថ្មពួក។

កម្លាំងអង្គភាពហេឡូត្រាស់ កំចាត់មីន បានបញ្ជាក់ថា៖ គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះដែលប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ហើយរាយការណ៍បន្តទៅអង្គភាពកំចាត់មីនមកទទួលយកចំនួន៧គ្រាប់ ជាគ្រាប់យុទ្ធភ័ណ្ឌដែលសេសសល់ពីសម័យសង្គ្រាម ហើយជាគ្រាប់នៅមានគុណភាពដែលប្រឈមគ្រោះថ្នាក់គ្រប់ពេល។

អង្គភាពហេឡូត្រាស់ ក៏បានអំពាវដល់ប្រជាពលរដ្ឋបើប្រទះឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជូនអាជ្ញាធរនៅក្បែរជាបន្ទាន់ មិនត្រូវយកទៅគប់ រឺដុំលេងកែឆ្នៃអាចគ្រោះថ្នាក់គ្រប់ពេល ហើយរាយការណ៍ជូនទៅអាជ្ញាធរមានសមត្ថកិច្ចនិងអង្គភាពកំចាត់មីន មកទទួលយកទៅកម្ទេចចោល៕ ដោយ៖ចិន្ត្រា 

 


Telegram