គ្រាន់តែឃើញប៉ូលិសរត់ព្រាតចោលម៉ូតូ ដកហូតបាន១១គ្រឿង មាន់ជល់៣ក្បាល និងសម្ភារៈមួយចំនួន
សន្តិសុខសង្គម
181

ខេត្តកែប៖ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកែប បានបញ្ជាក់ថា មាន់ជល់ចំនួន៣ក្បាល និងម៉ូតូ១១គ្រឿង រួមទាំងសម្ភារៈមួយចំនួនត្រូវបានដកហូតរឹបអូសបាន ខណៈអ្នកក្រុមអ្នកលេងល្បែងជល់មាន់ជាច្រើននាក់ បានរត់គេចខ្លួនអស់ពេលសមត្ថកិច្ចទៅដល់ ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីរសៀលថ្ងែទី២៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចដីឡូតិ៍គ្មានមនុស្សនៅមួយកន្លែង ក្នុងភូមិអូរក្រសា សង្កាត់អូរក្រសា ក្រុង/ខេត្តកែប ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះទៅធ្វើការបង្ក្រាបផ្ទាល់ និងបានយកវត្ថុតាងខាងលើ បញ្ជូនមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីហៅម្ចាស់មកធ្វើកិច្ចសន្យា អប់រំឲ្យបញ្ឈប់ការប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងបន្តទៀត៕ 


Telegram