បន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យ២នាក់ជាមេខ្យល់បម្រុងនាំពលករប្រុស.ស្រី៨នាក់ឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃដែលឃាត់នៅវេលាម៉ោង២,៣៥នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នៅចំណុចក្រុមហ៊ុនសំផាន់រិទ្ធស្ថិតភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោកវរៈសេនីយ៍ឯក សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់ថា៖ជនសង្ស័យ២នាក់ដែលត្រូវឃាត់ខ្លួនជាមេខ្យល់មាន១.ឈ្មោះ លីម ហ៊ន ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ២.ឈ្មោះ ចូត សុជ័យ ភេទអាយុ១៨ឆ្នាំរស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យជាការណែនាំពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងវិធានការលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តហើយកម្លាំននគរបាលស្រុកអូរជ្រៅសហការជាមួយកម្លាំងចម្រុះបានចេញល្បាតតាមបន្ទាត់ព្រំដែនប្រទៈឃើញពលករខ្មែរចំនួន៨នាក់ស្រី១នាក់ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់តាមរយៈពេលមេខ្យល់ហើយកម្លាំងឃាត់ខ្លួនមេខ្យល់ចំនួន២នាក់។
លោកវរៈសេនីយ៍ឯក សេស វិបុល បានបញ្ជាក់ថា៖ក្រោយឃាត់ជនសង្ស័យ២នាក់ជាមេខ្យល់បាននាំយកមកសាកសួរហើយកសាងសំណុំរឿងបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់ដោយឡែកពលករចំនួន៨នាក់មានប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យចំនួន៧នាក់ និងខេត្តត្បូងឃ្មុំចំនួន១នាក់បញ្ជូនទៅដាក់មណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ដោយ៖ចិន្ត្រា