កម្លាំងចម្រុះដែលឈជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ១ថ្ងៃបង្ក្រាបបទល្មើសលួចឆ្លងដែន៥ករណីឃាត់មេខ្យល់៣នាក់ពលករ២៩នាក់
សន្តិសុខសង្គម
86

បន្ទាយមានជ័យ៖កម្លាំងចម្រុះដែលឈជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ១ថ្ងៃបង្ក្រាបបទល្មើសលួចឆ្លងដែន៥ករណីឃាត់មេខ្យល់៣នាក់ពលករ២៩នាក់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

កងកម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនបានប្រាប់ថា៖ដើម្បីអនុវត្តតាមណែនាំពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងការទប់ស្កាត់ពលករចំណាក់ស្រុកខុសច្បាប់ដែលគេចវេសពីធ្វើចត្តាឡីស័កបង្ការទប់ស្កាត់កូវីដ.១៩មិនអោយរីករាលដាលក្នុងសហគមន៍ហើយកម្លាំងចម្រុះមានស្ថាប័ននគរបាល កងរាជអាវុធហត្ថ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងនិងកងពលតូចថ្មើរជើងលេខ៥១កំពុងអនុវត្តការងារតាមគោលដៅតាមបន្ទាត់ព្រំដែនបានបង្ក្រាបបទល្មើសលួចឆ្លងដែនរយៈពេល១ថ្ងៃបាន៥ករណីបានឃាត់ខ្លួនមេខ្យល់បានចំនួន៣នាក់និងពលករចំនួន២៩នាក់។

កម្លាំងបានបញ្ជាក់ថា៖ករណីទី១.នៅវេលាម៉ោង១រំលងអាត្រាធចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នៅចមណុចក្បែរព្រំដែនឃុំគោករមៀត ស្រុកថ្មពួក កម្លាំងចម្រុះឃាត់ពលករចំនួន៤នាក់ស្រី១នាក់ជាប្រជាពលរដ្ឋរស់នៅស្រុកបវិលខេត្តបាត់ដំបងដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់តាមរយៈមេខ្យល់ដែលកំពុងគេចខ្លួន។

ករណីទី២.នៅវេលាម៉ោង១២ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នៅតាមបន្ទាត់ព្រំដែនក្បែរច្រកប៉ុស្តិ៍សាយឃុំគោករមៀត ស្រុកថ្មពួក កម្លាំងចម្រុះឃាត់ខ្លួនមេខ្យល់១នាក់ឈ្មោះ គុយ ចាន់ ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក បម្រុងនាំពលករខ្មែរចំនួន៣នាក់ស្រី១នាក់លួចឆ្លងដែនដោយខុសច្បាបទៅប្រទេសថៃក្នុងម្នាក់តំលៃ៥.០០០បាតដែលជាប្រជាបលរដ្ឋរស់នៅស្រុកបវិលខេត្តបាត់ដំបង។

ករណីទី៣.ករណីទីនៅវេលាម៉ោង២,៣៤នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នៅចំណុចព្រំដែនក្នុងភូមិសាស្គ្រផ្លូវចូលក្រុមហ៊ុនសំផាន់រិទ្ធស្ថិតភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កម្លាំងចម្រុះបានឃាត់ខ្លួនពលករចំនួន៩នាក់ស្រី១នាក់ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់តាមរយៈមេខ្យល់គេចខ្លួន។

ករណីទី៤.នៅវេលាម៉ោង២.៣៥នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នៅក្បែរព្រំដែនចំណុចក្រុមហ៊ុនសំផាន់រិទ្ធស្ថិតភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កម្លាំងចម្រុះបានឃាត់មេខ្យល់២នាក់និងពលករខ្មែរចំនួន៨នាក់ស្រី១នាក់ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃតាមរយៈពេលខ្យល់២នាក់ដែលត្រូវឃាត់ខ្លួន១.ឈ្មោះ លីម ហ៊ន ភេទប្រុសអាយុ៣៨ឆ្នាំ ២.ឈ្មោះ ចូយ សុជ័យ ភេទប្រុសអាយុ១៨ឆ្នាំដែលរស់នៅភូមិបន្ទាយថ្មីឃុំអូរបិជាន់ស្រុកអូរជ្រៅ។

ករណីទី៥.នៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នៅក្បែរព្រំដែនចំណុចក្រោយវត្តភ្នំរូងស្ថិតភូមិភ្នំរូង ខុំបឹងបេង ស្រុកម៉ាឡៃ កម្លាំងចម្រុះបានឃាត់ពលករខ្មែរចំនួន២នាក់ក្នុងចំណោម៥នាក់មាន៣នាក់ត្រូវបានឆ្លងចូលក្នុងទឹកដីថៃតាមរយៈពេលក្នុងម្នាក់តំលៃ៥,០០០បាតដែលជាប្រជាពលរដ្ឋរស់នៅស្រុកក្រឡាញ់ខេត្តសៀមរាបមេខ្យល់បានកំពុងគេចខ្លួន។

កម្លាំងបានបញ្ជាក់ថា៖ការបង្ក្រាបបទល្មើសលួចឆ្លងដែន១ថ្ងៃមាន៥កណីរនិងឃាត់ខ្លួនមេខ្យល់ចំនួន៣នាក់ត្រូវកម្លាំងនាំខ្លួនមកសាកសួរហើយកសាងសំណុំរឿងដើម្បីអនុវត្តន៍បន្តដោយឡែកពលករចំនួន២៩នាក់ត្រូវបានបញ្ជូនទៅដាក់មណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ដោយ៖ចិន្ត្រា


Telegram