រាជធានីភ្នំពេញ ៖ ភរិ.យាមុនមកតាមទាន់ស្វា.មី កំពុងរួមរស់ជាមួយអ្នក.ថ្មី ខឹងអ្នកថ្មីឆាតមកជេខ្លួន មកឈ្លោះប្រកែកគ្នាបែកផ្សែង ផ្អើលអ្នកភូមិ សមត្ថកិច្ចចុះអន្តរាគមន៍អ្នកកាសែតថតឡាយព្រាត ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង ៩ យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រពន្ធដើមបានអោយដឹងថា គាត់បានតាមទាន់ស្វា.មីរបស់ខ្លួន កំពុងតែនៅជាមួយនឹងអ្នក.ថ្មី ក្នុងបន្ទប់ជួលជាន់ទី ៣ ភ្លាមនោះ ភរិ.យា បានស្រែកជេផ្អើលអ្នកភូមិដែលនោះទីនោះពេញមកមើលរកផ្ទុះហិង្សាកើតឡើងភ្លាមនោះ បងប្អូនប្រជាពលរដ្ឋក៏បានទំនាក់ទំងសមត្ថិកិច្ចប៉ុស្ដិ៍នគបាលអូរបែកក្អម មកជួយចុះអន្តរាគមន៍កុំអោយមានអំពើហិង្សាកើតឡើង ។
ក្រោយមក សមត្ថកិច្ចបានឲ្យអ្នកទាំង៣ ចុះមកក្រោម ដើម្បីឲ្យសម្របសម្រួលគ្នា តែមិនត្រូវ ក៏បាននាំខ្លួនអ្នកទាំង៣ទៅសាលាសង្កាត់អូបែកក្អម ដើម្បីឲ្យខាងសាលាសង្កាត់អូបែកក្អមជាអ្នកដោះស្រាយវិញ៕