រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ ដែលជាអ្នកអូសបន្លែក្នុងផ្សារដើមគរ បានស្រែកដាក់ប្រជាការពារបស់សាលាខណ្ឌបឹងកេងកង បង្កជាហិង្សាដាក់គ្នាផ្អើលពេញផ្សារដើមគរ នៅវេលាយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវ៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីខាងកម្លាំងប្រជាការពារបស់សាលាខណ្ឌបឹងកេងកង បានអោយដឹងថា មុនកើតហេតុ កម្លាំងប្រជាការពាររបស់សាលាខណ្ឌ បានធ្វើការល្បាតតាមសង្កាត់និមួយៗ លុះមកដល់ចំណុចផ្សារដើមគរ តាមបណ្ដោយផ្លូវ៣៧៤ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី២ ក៏បានឃើញបុរសម្នាក់ ជាអ្នកអូសបន្លែហៅសួរនាំ ឈានដល់ការឈ្លោះប្រកែកគ្នា រហូតមានអំពើហិង្សាកើតឡើង បណ្ដាលឲ្យបុរសអ្នកអូសបន្លែបែកក្បាលហូរឈាមពេញខ្លួន ភ្លាមនោះខាងកម្លាំងរបស់សាលាខណ្ឌ ក៏បានចាប់នាំខ្លួនបុរសដែលអូសបន្លែនៅផ្សារដើមគរ យកទៅប៉ុស្ដិ៍នគបាលទួលស្វាយព្រៃទី២ ដើម្បីសួរនាំ អប់រំណែនាំ រួចឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ៕