ជនសង្ស័យជាចោរលួចក្របីរបស់អ្នកភូមិ ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន
សន្តិសុខសង្គម
484

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសង្កែ ស្រាវជ្រាវធ្វើការចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៣និង ១០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រោយធ្វើសកម្មភាពលួចក្របីរ បស់អ្នកភូមិ ០៣ក្បាល កាលពីវេលាម៉ោង ៦យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចអូរដៃអំពិលទឹក ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែខេត្តបាត់ដំបង ។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចយក សត្វក្របីឈ្មោលចំនួន០៣ក្បាល ដែលជារបស់ជនរងគ្រោះឈ្មោះយឹង ឈៀក ភេទប្រុស អា យុ ៥៦ឆ្នាំ មានទីលំនៅក្រុម០៦ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ដបាត់ដំបង ។

ក្រោយកើតហេតុ ជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកសង្កែ ហើយឆ្លងតាមរយៈការសហការស្រាវជ្រាវនេះ ទើបឈានដល់ការរកឃើញសត្វក្របីទាំងនេះ និងបានប្រគល់ជូនជនរងគ្រោះជាម្ចាស់ក្របីវិញ។

រីឯមុខសញ្ញា ដែលជាជនសង័្សយក្នុងករណីនេះ សមត្ថកិច្ចនគរបាលកំ ណត់អត្តសញ្ញាណបានហើយ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមផ្លូវច្បាប់ ៕


Telegram