បន្ទាយមានជ័យ៖រថយន្តលុចស៊ីRX.300បានបុកជាមួយម៉ូតូ១គ្រឿងពាក់ផ្លាក់លេខខ.មបណ្តាលស្លាប់ម្នាក់ភ្លាមៗមិនទាន់រកសាច់ញាតិឃើញដែលកើតឡើងនៅវេលាម៉ោង៧,១៥នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១តាមបណ្តោយផ្លូវស្ថិតភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងសិរីសោភ័ណបានប្រាប់ថា៖មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយជនរងគ្រោះត្រូវរថយន្តធុនលុចស៊ីស RX.300ពាក់ស្លាក់ភ្នំពេញ2L.4767ដែលអ្នកបើករបរមិនស្គាល់អត្តសញ្ញាណបានបើកបរតាមផ្លូវទឹសដៅច្រាស់ទឹសគ្នាបានបុកជាមួយអ្នកជិៈម៉ូតូម៉ាក់វេវពាក់ផ្លាក់លេខខេមរភូមិន្ទ07 1.2721បណ្តាលស្លាប់និងកន្លែងភ្លាមៗហើយអ្នកបើកបររថយន្តបើទ្វាររត់គេចខ្លួនបាត់បន្សល់រថយន្តបង្កនៅកន្លែង។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានចុះទៅពិនិត្យគ្រោះកើតឡើងបង្កដោយរថយន្តដែលបើកបរក្នុងល្បឿនលឿនបណ្តាលបុកអ្នកជិៈម៉ូតូពេញទំហឹងពីមុខបណ្តាលស្លាប់និងកន្លែងមិនទាន់ស្គាល់អត្តសញ្ញាជនរងគ្រោះនៅឡើយជាបុរស់អាយុប្រហែល២០ឆ្នាំភិនភាគអាវដៃវែងពណ៌ប៉ៃតងខោជើងវែងពណ៌ខ្មៅមិនទាន់រកសាច់ញាតិឃើញបានយកទៅតម្កល់ទុកវត្តស្វាយចាស់និងស្វែងរកសាច់ញាតិទទួលយកធ្វើបុណ្យ។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយពិនិត្យហើយរថយន្តដែលបង្កនិងម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណដើម្បីអនុវត្តតាមច្បាប់៕ដោយ៖ចិន្ត្រា