(ខេត្តស្វាយរៀង)៖ គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយរថយន្តកុងនឺន័រ បើកបរខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ បានរ៉េចង្កូតទៅបុករថយន្តធុនធំហីយាន់ថាយ(វេអង) ដឹកទំនិញបណ្តាលឲ្យចូលផ្ទះលក់បាយមួយកន្លែង តែសំណាងល្អ ម្ចាស់ផ្ទះគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង ៥:០០នាទីព្រឹក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រ 104.105 ស្ថិតក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ១គ្រឿង ព៌ណខៀវ ពាក់ស្លាកលេខភ្នំពេញ 3E -5705 ធ្វើដំណើរពីទិសដៅពីកើតទៅលិចយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូចមកខាងស្តាំបុករថយន្តធុនធំ ហីយាន់ដាយ (វេអង) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7439 ធ្វើដំណើរពីទិសដៅពីលិចទៅកើតបញ្រ្ចស់ទិសគ្នា បណ្តាលឲ្យរថយន្តវេអងរេចង្កូតចូលផ្ទះលក់បាយមួយកន្លែងខ្ទេចអីវ៉ាន់លក់ដូរ តែសំណាងល្អមិនបង្កគ្រោះដល់ជីវិតនោះទេ គ្រាន់តែម្ចាស់ផ្ទះលក់បាយរងរបួសស្រាលប៉ុណ្តោះ ហើយរថយន្តកុងតឺន័រមិនទាន់អល់ល្បឿនបន្តទៅបុកតូបលក់ដូរគេទុកចោលមួយទៀត ទើបរថយន្តអស់ល្បឿនទៅមុខលែងរួច។
សមត្ថកិច្ចបន្តទៀតថា: ជនរងគ្រោះមានឈ្មោះ អន សីយុន នៅភូមិឃុំកើតហេតុខាងលើ រីឯអ្នកបើកបររថយន្តទាំង២ក្រោយពីបង្កហេតុរួចបានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោលឈឹង បន្សល់ទុករថយន្តនៅកន្លែងកើតហេតុហើយសមត្ថកិច្ចយករថយន្តមករក្សាទុកដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ៕ដោយ: Pheakdey