រថយន្តស៊េរីទំនើប បើកបត់ត្រឡប់ថយក្រោយ ត្រូវបានម៉ូតូសណ្ដោងរ៉ឺម៉កបុកយ៉ាងពេញទំហឹង រងការខូចខាតយ៉ាងដំណំនៅផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម
307

រាជធានីភ្នំពេញ៖  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើប និងម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ។ ចំណែកអ្នកបើកបររុឺម៉ករងរបួសស្រាល ។ 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយនឹងផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើយោងតាមប្រភពព័ត៌មាន ពីអ្នកបើកបរម៉ូតូសណ្ដោងរម៉កបានបញ្ជាក់ប្រាប់ក្រុមការងារ TVFB បើដឹងថាមុនពេលកើតហេតុរូបគាត់បើកម៉ូតូសណ្ដោងរម៉កពីកើតមកលិច ដឹកទំនិញឲ្យគេពីស្ពានដែកចំការដូង ទៅក្រុងតាខ្មៅ លុះត្រឡប់មកតាមបណ្ដោយនិងផ្លូវ ៦០ម៉ែត្រត្រង់ហ្នឹងផ្លូវបំបែកស្តុបជាបួន ក៏មានរថយន្តស៊េរីទំនើបខាងលើ បានធ្វើការបត់ត្រឡប់ថយក្រោយ ធ្វើឲ្យគាត់ចាប់ប្រាំងមិនស៊ី ក៏បណ្ដាលឲ្យបុករថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទ្វាររថយន្តចំហៀងខាងឆ្វេង នឹងបែកកញ្ចក់និងផ្ទុះពោងសុវត្ថិភាពរថយន្ត តែសំណាងល្អអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក មិនបណ្ដាលឲ្យគាត់រងរបួសដល់អាយុជីវិតគ្រាន់តែរងរបួសស្រាលនៅនឹងទីតាំងកន្លែងកើតហេតុខាងលើ ។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានចុះទៅដល់កន្លែងកើតហេតុបានឲ្យភាគីទាំងពីរចរចារគ្នាមួយជំហ៊ានសិន បើមិនត្រូវកម្លាំងសមត្ថកិច្ចជំនាញនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូសណ្ដោងរម៉កខាងលើយកមក អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ 



Telegram