អ្នកលេងល្បែ.ងស៊ីសងឆ្នោតវៀតណាម ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចខេត្តរតនគិរី ឃាត់ខ្លួន រួមជាមួយវត្ថុតាងមួយចំនួនទៀត
សន្តិសុខសង្គម
92

ខេត្តរតនគិរី ៖ អ្នកលេងល្បែងស៊ីសងឆ្នោតវៀតណាម ចំនួន៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចុះបង្ក្រាប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្នុងទីរួមខេត្តរតនគិរី ។

ការបង្ក្រាបនេះ ធ្វើឡើងតាមបញ្ជារបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតនគិរី និងមានបទបញ្ជា ពីឯកឧត្តមស្នងការនគរបាលខេត្ត ផងដែរ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន រួមមាន៖

១. លី ណាវី ភេទ ស្រី អាយុ ៤៨ ឆ្នាំ មុខរបរ លក់ដូរ ភូមិ ៧មករា សង្កាត់ ឡាបានសៀក ក្រុងបានលុង។

២. ឆន ចាន់នី ភេទ ស្រី អាយុ ៣៥ ឆ្នាំ មុខរបរ កាត់ដេរ ភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុង បានលុង។

៣. វ៉ា ធីណូ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ លក់ដូរ ភូមិជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង។

ក្នុងនោះ កងកម្លាំងសមត្ថកិច្ចក៏បានធ្វើការដកហូត សម្ភារៈកត់ឆ្នោតមួយចំនួន , ទូរសព្ទ័ដៃចំនួន៣គ្រឿង , លុយខ្មែរមួយចំនួន , ម៉ាសុីនកត់ឆ្នោត ១គ្រឿង។  


Telegram