ស្រីស្រស់ជិះម៉ូតូជ្រេពេញផ្លូវ ត្រូវបានគេផុសព្រាតពេញបណ្តាញសង្គម ពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំ
សន្តិសុខសង្គម
697

ខេត្តបាត់ដំបង៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្មេងស្រីម្នាក់ ដែលជិះម៉ូតូជ្រេពេញផ្លូវបង្កការភ្ញាក់ផ្អើលពីអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវបានហៅមកសាក សួរ និងធ្វើការអប់រំណែនាំ នៅស្រុកមោងឫស្សី ។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ថា កាលពីថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំ លែក នូវរូបភាពឃ្លីបវីដេអូ មនុស្សស្រីម្នាក់ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព បើកជ្រេពេញផ្លូវ បង្កឲ្យអ្នកធ្វើដំណើរចាប់អារម្មណ៍ និងសម្តែងការហួសចិត្តចំ ពោះសកម្មភាពមួយនេះ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ ពីក្រុមការងារប្រតិកម្មរហ័ ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង បានដាក់បទ បញ្ជាដល់សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ដែល មានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិ ការនគរបាលស្រុក ធ្វើការស្រាវជ្រាវជាប ន្ទាន់។

ជាក់ស្តែងនៅរសៀលថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២១ នេះ សមត្ថ កិច្ចនគរបាលស្រុកមោងឫស្សី បានស្វែងរកឃើញ សាមីខ្លួនដែលជាក្មេងស្រី មានអាយុទើប តែ ១៥ឆ្នាំ រស់នៅស្រុកមោងឫស្សី ជាអ្នកជិះម៉ូតូជ្រេពេញផ្លូវពីថ្ងៃមុន។ ក្រោយពីបានទទួលស្គាល់នូវកំហុសឆ្គង សមត្ថកិច្ចនគរបាលបានធ្វើការអប់រំណែនាំ ឲ្យបញ្ឈប់សកម្មភាពបែបនេះទៀត និងបានប្រគល់ជូនអាណាព្យាបាលអប់រំនៅមូល ដ្ឋានបន្តទៀត។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការ ចូលរួមសហការណ៍ផ្តល់ព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ដល់សមត្ថកិច្ចនគរបាល ជាមួយនេះសូមអំ ពាវ នាវដល់ប្អូនៗយុវជន យុវតី ទាំងអស់មេត្តាកុំយកគំរូដែលមិនល្អ ដូចក្នុងករណីមួយនេះ ដែល នាំបង្កឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គល ក៏ដូចក្រុមគ្រួសារ ផងដែរ ៕


Telegram