បន្ទាយមានជ័យ៖បុរស់រងគ្រោះម្នាក់ដើរឆ្លុះកង្កែបពេលយប់ពស់ពឹសខាំជើងបញ្ជូនទៅពេទ្យសភាពធ្ងន់ធ្ងរពេកអោយត្រឡប់មកផ្ទះវិញស្លាប់វេលាម៉ោង៨.៣០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នៅភូមិតាអំ ឃុំប្រាសាទ ស្រុកព្រះនេត្រពរះ។
លោកវរៈសេនីយ៍ឯក មាស រិទ្ធី អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះបានប្រាប់ថា៖ជនរងគ្រោះឈ្មោះ ខន សុផល ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិខាងលើ។
លោកបានបញ្ជាក់ថា៖នៅពេលដែលជនរងគ្រោះត្រូវបានពស់ខាំគឺទៅដើរឆ្លុះកង្កែបពេលយប់តាមវាលស្រែខាងកើតបឹងអភិរក្សដង្កៀបក្តាមប្រមាណ៤០០ម៉ែត្រចំណុចថ្នល់ឫស្សីត្រូវបានពស់ខាំរឺចឹកជើងខាងឆ្វេងនៅវេលាម៉ោង១០យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតភូមិតាអំ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ។
ក្រោយពេលដឹងពស់ចឹកជនរងគ្រោះចុករត់ទៅរកខ្ទមអ្នកដេកចាំស្រែប្រាំងជួយទូរស័ព្ទប្រាប់សាច់ញាតិមកទទួលយកទៅផ្ទះហើយហៅគ្រូខ្មែរក្នុងភូមិមកមើលលុះដល់ព្រឹកឡើងដោយមានសភាពធ្ងន់ធ្ងរក្រុមគ្រួសារបានដឹកទៅមន្ទីពេទ្យបង្អែកស្រុកក្រឡាញ់ដោយអាការះធ្ងន់ធ្ងរគ្រូពេទ្យគ្មានលទ្ធភាពជួយអោយត្រឡប់មកផ្ទៈវិញបានស្លាប់នៅវេលាម៉ោង៨.៣០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។
លោកវរៈសេនីយ៍ឯក មាស រិទ្ធី បានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានមន្ត្រីជំនាញបានចុះទៅពិនិត្យឃើញថាជនរងគ្រោះត្រូវបានពស់មានពឹសខាំរឺចឹកជើងនៅពេលដើរចាប់កង្កែបពេលយប់បណ្តាលស្លាប់ ក្រោយពិនិត្យហើយបានអោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណីយ៍ ជាការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលដែលមានពស់ពឹសខាំរឺចឹកត្រូវយកទៅមន្ទីពេទ្យអោយបានទាន់ការពារគ្រោះថ្នាក់កើតឡើង៕ដោយ៖ចិន្រ្តា