ពុកអើយពុក ហេតុអីពុកស្លា.ប់ចោលកូន.. បុរសម្នាក់វ័យជាង៤០ឆ្នាំ ជូនឪពុកបង្កើតទៅស្រុកវិញ ត្រឡប់មកផ្ទះ បើកកង់បីបុករថយន្តកុងតឺន័រពីក្រោយ ...
សន្តិសុខសង្គម
269

រាជធានីភ្នំពេញ ៖ កូនៗយំបោកខ្លួន.. ពុកអើយពុក ហេតុអីពុកស្លា.ប់ចោលកូន ខណៈដែលបុរសម្នាក់វ័យជាង ៤០ ឆ្នាំ ដែលត្រូវជាឪពុករបស់គាត់ បានជូនឪពុកបង្កើតទៅស្រុកវិញ លុះត្រឡប់មកផ្ទះ ក៏បានបើកកង់បី បុកជាមួយរថយន្តកុងតឺន័រ ចំពីក្រោយ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ភ្លាមៗ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារសព បានប្រាប់ក្រុមការងារTVFB ឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ មានវ័យជាង៤០ឆ្នាំ បានជូនឪពុករបស់គាត់ត្រឡប់ទៅស្រុកវិញ នៅវេលាម៉ោង ៥ ល្ងាច ថ្ងៃខែឆ្នាំដដែល លុះត្រឡប់មកផ្ទះវិញ មកដល់ចំណុចកើតហេតុ នៅវេលាម៉ោង១១ យប់ ក៏បានបើកម៉ូតូកង់បីឥណ្ឌា ពាក់ស្លាកលេខ ភ្នំពេញ 1IM-5598 របស់ជនរងគ្រោះ បានបុករថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B-7425 ពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យគាត់ស្លាប់បាត់បង់ជីវិតនៅត្រង់ចំណុចកើតហេតុភ្លាមៗ ។

បើតាមការសាកសួរ ពីកូនប្រុសបង្កើតរបស់គាត់បានឲ្យដឹងថា ឪពុករបស់ខ្លួនដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នេះ មានឈ្មោះថា គង់ គឹមសុន អាយុ ៤០ ឆ្នាំ មានមុខរបរជាអ្នកបើករ៉ឺម៉កកង់បីឥណ្ឌា ស្នាក់នៅម្ដុំសាលាជម្ពូវ័ន្ត ក្នុងខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានធ្វើការវាស់វែងយករថយន្តកុងតឺន័រនិងកង់បីឥណ្ឌា យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យក្រុមគ្រួសារនិងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕


Telegram