ខេត្តស្ទឹងត្រែង៖ រដ្ឋបាលព្រៃឈើខេត្តសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបឈើរបស់ឈ្មួញម្នាក់ ដែលបានធ្វើសកម្មភាពលួចដឹកឈើតាមរថយន្តសាំយ៉ុងយ៉ាងសកម្មកាលពីព្រឹកម៉ោង១០៖១៥នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងដីឡូត៍ចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ . ក្រុង . ខេត្តស្ទឹងត្រែង។
ជុំវិញរឿងនេះលោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានបញ្ជាក់ប្រាប់បណ្តាញព័ត៍មានថា បន្ទាប់ពីទទួលបានបទបញ្ជាពីព្រះរាជអាជ្ញា កម្លាំងជំនាញរដ្ឋបាលព្រៃឈើបានបើកកិច្ចសហប្រតិបត្តិការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ចុះស្រាវជ្រាវឃើញគំនូរឈើ អារ ជាគ្រឿង ប្រហែលជាងមួយម៉ែត្រត្រីគុណ អត់មានច្បាប់អនុញ្ញាត ហើយអត់ជួបម្ចាស់ និងមធ្យោបាយដឹកជញ្ជូនទេ ទើបបានសមត្ថកិច្ចចាប់រឹបអុស បានត្រឹមតែវត្ថុតាងបទល្មើសជាឈើអា ហើយសមត្ថកិច្ចនិងបន្តការស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាបន្តទៀត។លោកបន្តថាករណីមេឈ្មួញដឹកជញ្ជូនឈើខុសច្បាប់តាមរថយន្តសាំយ៉ុងខាងលើ៕