ហួសចិត្ត! មនុស្សឡើងច្រងោៗ ថយឡានមិនមើល បុកស្លាប់មួយរំពេច...
សន្តិសុខសង្គម
1.14K

ភ្នំពេញ៖ បុរសម្នាក់ ដែលជាកម្មករលីសែងចល័ត បានស្លាប់យ៉ាងរន្ធត់ ខណៈកំពុងលើសែងទំនិញ បែរជាត្រូវអ្នកបើករថយន្ត ដែលខ្វះការប្រុងប្រយត្ន័ មិនចេះមើលមុខក្រោយ ថយបុកស្លាប់មួយរំពេច កាលពីវេលាម៉ោង ៧និង៥៧នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខឃ្លាំងលក់អេចាយគ្រឿងសំណង់ ក្នុងដីឡូតិ៍គ្មានលេខ ផ្លូវ១០១៩ ក្រុម៣ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបររថយន្តនេះ មានឈ្មោះ អឿន ពិសិដ្ឋ (ហៅសិត) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) ។ ពេលកើតហេតុ តាមរយៈកាមេរ៉ាសុវត្ថិភាព ដែលបានថតបាន ឃើញថា កម្មករជាច្រើននាក់ កំពុងនាំគ្នាលីសែងទំនិញរៀងខ្លួន ចូលក្នុងទីតាំងមួយកន្លែង ខណៈនោះ ឈ្មោះ អឿន ពិសិដ្ឋ ក៏បានឡើងបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ទម្ងន់៣តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E-4883 ថយក្រោយដោយមិនចេះមើលមុខក្រោយទាល់តែសោះ មកបុក ជនរងគ្រោះឈ្មោះ ពៅ ឡេង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកម្មករលីសែងចល័ត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ភ្លាមៗសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបរ រួមទាំងរថយន្ត យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់បន្តទៀត៕ 


Telegram