​រថយន្តព្រូស បុកពីក្រោយរថយន្តដឹកទឹកកក ក្រឡាប់អូសជាច្រើនម៉ែត្រ មុខក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន
សន្តិសុខសង្គម
372

ភ្នំពេញ ៖ ទាំងព្រឹកព្រលឹមតែម្តង រថយន្តព្រុសមួយគ្រឿង រួមដំណើរដោយបុរស២នាក់ ជ្រុលទៅបុកជាមួយនឹងទៅ​បុក​គូទ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយ​គ្រឿង បណ្តាលឲ្យក្រឡាប់ផ្ងារជើង ចំណែករថយន្តដឹកទឹកកកវិញ ដាច់ចេញពីគ្នាខ្ទាតជាច្រើនម៉ែត្រ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ​៥​និង​៣៥​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​ជា​សុ​ផា​រ៉ា មុខក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​ក្នុង​សង្កាត់​ច្រាំង​ចំ​រះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថារថយន្តព្រូសនេះ ស៊េរី​២០១០ ពណ៌​ស បើកបរ​តាម​បណ្តោយ​ផ្លូវ​ជា​សុ​ផា​រ៉ា ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បើកស្របគ្នាជាមួយរថយន្តដឹកទឹកកក ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង យករថយន្តទាំង២​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕


Telegram