រាជធានីភ្នំពេញ ៖ មានហេតុការភ្ញាក់ផ្អើលទាំងព្រឹក ក្រោយប្រទះឃើញសាកសពបុរសម្នាក់បានចងក សម្លាប់ខ្លួនក្នុងបន្ទប់ជួលមួយកន្លែង កាលពីវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ត្រូវនឹងថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២១ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ខាត់ រដ្ឋា ហៅ(អៀ )ភេទ ប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើត ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីបងស្រីជនរងគ្រោះ បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុ កាលពីប៉ុន្មានថ្ងៃមុន ប្អូនគាត់នឹកឪពុកពេក ក៏ទៅលេងនៅផ្សារដើមរការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល តែត្រូវម្ដាយចុងមិនឲ្យចូលផ្ទះ រហូតដល់២ដងទៅហើយ ក៏វិលមកបន្ទប់ស្នាក់នៅវិញ ក្នុងសភាពក្រៀមក្រំមិននិយាយស្តីអ្វីទាំងអស់ ទាំងដែលប្អូនគាត់មិនដែលមានរឿងអ្វីមកត្រូវពិនិត្យចិត្តក្រៅពីរឿងនេះនោះទេ លុះមកដល់វេលាកើតហេតុ ម្ចាស់ផ្ទះឡើងទៅហៅប្អូនគាត់ដើម្បីទៅធ្វើការ មិនឮឆ្លើយតប ទើបនាំគ្នាគាស់បន្ទប់មើលស្រាប់តែឃើញ ចងក ស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍សមត្ថកិច្ច ដើម្បីចុះមកធ្វើសំណាកពីសំណាក់ក្រុមគ្រូពេទ្យ លិទ្ធផលគឺអវិជ្ជមានជំងឺកូវីដ១៩។
សមត្ថកិច្ចបានឲ្យដឹងថា បើតាមការសន្និដ្ឋាន របស់ក ម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧញ្ញ៉ា វេជ្ជបណ្ឌឹត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺជនរគ្រោះស្លាប់បណ្ដាលមកពីធ្វើអត្តឃាតដោយ ចង ក សម្លាប់ខ្លួនពិតប្រាកដមែន និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅនៅវត្តសំបួរមាស ៕ មេសា