មុខសញ្ញាលួចទូរសព្ទ និងលុយរបស់គេ តាមមន្ទីរពេទ្យយ៉ាងសកម្មនៅក្រុងបាត់ដំបងម្នាក់ ត្រូវសមត្ថកិច្ចវែកមុខបាន
សន្តិសុខសង្គម
334

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា លួចទូរសព្ទ និងលុយរបស់គេ តាមមន្ទីរពេទ្យ យ៉ាងសកម្មនៅក្រុងបាត់ដំបង ត្រូវសមត្ថកិច្ចវែកមុខនិងចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង ៩និង៤០ នាទី ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២១ នៅ ចំណុច ផ្សារ បុរី ថ្មី ស្ថិត ក្នុង ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ ផល សាវន្ត័ ភេទប្រុស អាយុ ២៨ ឆ្នាំ ស្នាក់នៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ ដំបង ខេត្ត បាត់ដំបង ។

សូមបញ្ជាក់ថា កាលពី ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ០ ៣និង៥៦ នាទី ជនសង្ស័យ ខាងលើបាន ធ្វើសកម្មភាព ចូល ក្នុង មន្ទីរ សម្រា ក ព្យាបាល មួយកន្លែង ស្ថិតនៅ ក្នុង ភូមិ រំចេក៤ សង្កាត់ រ តនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង លួច យក ទូរស័ព្ទ ដៃ និង ប្រាក់ របស់ ជនរងគ្រោះ ឈ្មោះ ហាក់ លី ហេង ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិ ចំការសំរោង ២ សង្កាត់ ចំការ សំ រោង ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ដែលជាបុគ្គលិកធ្វើការនៅក្នុងមន្ទីរសម្រាកព្យាបាលនោះ ។

ក្រោយពេលកើតហេតុជ នរងគ្រោះ ក៏បានដាក់ ពាក្យបណ្តឹងចូលមកការិយាល័យជំនាញនៃស្នងការដ្ឋាន ហើយតាមរយៈការស្រាវជ្រាវស៊ើប អង្កេត សមត្ថកិច្ចកំណត់បានមុខ ស ញ្ញា និងឈានដល់ការឃាត់ខ្លួនបានតែម្តង ។

ជាមួយនោះសមត្ថកិច្ចក៏បានធ្វើការដកហូត៖

- ទូរស័ព្ទ ដៃ ម៉ាក Samsung A52 ពណ៌ ស្វាយ ចំនួ ន ០១ គ្រឿង

- ទូរស័ព្ទ ដៃ ម៉ាក Samsung A51 ពណ៌ សចំនួន ០១ គ្រឿង និង ពណ៌ ខៀវ ០១ គ្រឿង ។

បច្ចុប្បន្ន ការិយាល័យ ជំនាញ បាន ប្រគល់ វត្ថុតាង ជូនទៅ ជនរងគ្រោះ វិញ។ ចំណែក ជនសង្ស័យ ត្រូវបាន ការិ យាល័យ ជំនាញ បានធ្វើការ កសាងសំណុំរឿង ដើម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ ដំបង ចាត់ការ តាម នីតិវិធី -ច្បាប់៕


Telegram