ខេត្តបាត់ដំបង ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍តាម៉ឺន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ ០១ករណី (បៀតង) នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទី រសៀលត្រង់ចំនុចក្រុមទី០៨ ភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ។
ការចុះបង្ក្រាបនេះ គឺអនុវត្តតាមសេចក្ដីណែនាំលេខ០៤ ស.ណ.ន.នប ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គ្រប់អធិការក្រុងស្រុកបានយកចិត្តទុកដាក់ចុះបង្ក្រាបល្បែងស៊ីសងជាបន្តបន្ទាប់ តាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត ក៏ដូចឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ។
ក្នុងនេះកម្លាំងអធិការនគរបាលស្រុក បានឃាត់ខ្លួនអប់រំមនុស្សចំនួន ០៥នាក់ រួមមាន ៖
១-ឈ្មោះ ហឿន សាម ភេទស្រី អាយុ ៦១ឆ្នាំ រស់នៅភូមិ សំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ។
២-ឈ្មោះ ប្រប រ៉ា ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ។
៣-ឈ្មោះ អ៊ី ឆៅ ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ។
៤-ឈ្មោះ ប៉ិច ចន្ថា ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិ សំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ។
៥-ឈ្មោះ រឿន ធានស្រី ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ។
បច្ចុប្បន្ន នគរបាលជំនាញស្រុកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ និងណែនាំច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនិងវិធានការណែនាំរបស់ក្រសួងសុខាភិបាល រួចអោយពួកគាត់ត្រលប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ ៕