អត់ខ្លាចឆ្លងសោះ! នគរបាលស្រុកភ្នំព្រឹក បង្រ្កាបល្បែងស៊ីសងចំ នួ ន០៨ករណី អប់រំណែនាំអ្នកប្រព្រឹត្តចំនួន២៩ នាក់ ក្នុងមួយថ្ងៃ
សន្តិសុខសង្គម
494

ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២១ នេះអនុវត្តតាម យោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបា ល ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិ ការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំបង្រ្កាប អ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងក្នុងមូលដ្ឋានបានចំនួន០៨ករណី ឃាត់អ្នកប្រព្រឹត្តចំ នួន២៩នាក់ ស្រី២១នាក់ អប់រំណែនាំឲ្យពួកគាត់ បញ្ឈប់ សក ម្ម ភាពល្មើសនេះជាបន្តទៀត។

សូមបញ្ជាក់ថា ការបង្រ្កាបចំនួន០៨ករណីនេះនគរបាល អនុវត្តក្នុងរយៈពេលតែមួយថ្ងៃតែប៉ុណ្ណោះ ហើយបើគិតក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះនគរ បាលស្រុកភ្នំព្រឹកធ្វើការបង្រ្កាបចំនួន ១១ករណី ដោយក្នុងនោះមានទាំងល្បែងស៊ីសង ល្បែងកន្ទុយ លេខ និងការប្រមូលផ្តុំគ្នាលេងបា ល់ ទះជាដើម ហើយក្នុងចំណោមនោះមានអ្នក ប្រព្រឹត្តរហូតដល់ចំនួន៧២នាក់ ស្រី៣២នាក់ ។

ស្រុកភ្នំព្រឹកជាស្រុកមួយដែលលេចឡើងនូវករ ណីឆ្លងជម្ងឺកូវីដ-១៩ ខ្លាំងហើយមួយចំណែកនៃការឆ្លង គឺដោយសារតែពួកគាត់ ប្រមូល ផ្តុំគ្នាប្រព្រឹ ត្តល្បែងស៊ីសងនេះតែម្តង។ ដោយកាលពីថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២១ កន្លងទៅ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាល បាលខេត្តបាត់ដំបង បានធ្វើសេចក្តីណែនាំមួយក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះស្នងការដ្ឋាន ឱ្យយកចិត្តទុកដាក់បង្រ្កាបល្បែងស៊ីសងនៅមូលដ្ឋាន ក្រុង ស្រុកព្រោះការជួបជុំប្រមូលផ្តុំប្រព្រឹត្តល្បែងស៊ីសងនេះ ជាមូលហេតុនាំទៅដល់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍៕


Telegram