ខេត្តកំពង់ឆ្នាំង ៖ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់ ក្មេងប្រុសស្រីតូចៗនាក់ បានស្លាប់យ៉ាងរន្ធត់ ក្នុងភ្នក់ភ្លើង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង១៦នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅភូមិពោធិ៍រិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្ត កំពង់ ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បានឆេះផ្ទះទំហំ ១២×០៥ម៉ែត្រ មានម្ចាស់ផ្ទះឈ្មោះ អ៊ូ ចាន់នឿន ភេទប្រុស អាយុ៧០ឆ្នាំ និងប្រពន្ធឈ្មោះ សួន សំអូន អ្វីដែលរន្ធត់ចិត្តនោះ កូនប្រុសស្រីទាំង២នាក់ ត្រូវបានភ្លើងឆេះយ៉ាងរន្ធត់ ក្នុងនោះរួមមាន ៖
១. ឈ្មោះ នឿន ចិត្រា ភេទ ប្រុស អាយុ១០ឆ្នាំ ។
២. ឈ្មោះ នឿន ចាន្ថា ភេទ ស្រី អាយុ០៧ឆ្នាំ និងសំភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។
ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា បណ្តាល មកពីឆ្លងចរន្តអគ្គិសនី ពេលឪពុកម្តាយចេញទៅធ្វើការបាត់និងតាយាយមិននៅផ្ទះ ។ សូមប្រុងប្រយត្ន័ឲ្យបានខ្ពស់ ចៀសវាងមានរឿងហេតុកើតឡើងបែបនេះ ៕