ខេត្តកណ្តាល ៖ យោងតាមផេកផ្លូវការរបស់ CPU បានឲ្យដឹងពីករណី ការស្វែងរកកុមារអាយុ ២២ខែ ដែលបានបាត់ខ្លួនត្រូវបានបញ្ចប់ដោយក្តីសង្វេគ។
ក្នុងនោះ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានចុះទៅស្រុកកោះធំ ខេត្តកណ្តាល បន្ទាប់ពីបានទទួលពត៌មានថាសាកសពកុមារម្នាក់ត្រូវបានរកឃើញ ។ ពេលដែលទៅដល់ សមត្ថកិច្ចបានកំណត់កន្លែងកើតហេតុ ហើយបានធ្វើការពិនិត្យកោសល្យវិច័យទៅលើសាកសពកុមារនេះ។
សមត្ថកិច្ចបានកំណត់ថា សាកសពនេះ គឺជាសពរបស់កុមារអាយុ២២ខែម្នាក់ ដែលបានបាត់ខ្លួនកាលពី១០ថ្ងៃមុនគេរកឃើញ។
សាកសពត្រូវបានរកឃើញនៅទីតាំងមួយដែលនៅក្នុងព្រៃជ្រៅ។ ការស៊ើបអង្កេតបន្ថែមបានបង្ហាញថាកុមាររងគ្រោះកំពុងតែដើរតាមពូរបស់គេ ហើយបានបែកផ្លូវគ្នា បង្កអោយវង្វេងនៅក្នុងព្រៃ ចម្ងាយប្រហែល ៣គីឡូម៉ែត្រ ពីផ្ទះ។
សាច់ញាតិ និងអ្នកជិតខាងបានព្យាយាមស្វែងរកកុមារនេះ ប៉ុន្តែមិនបានជោគជ័យឡើយ។ ការស្លាប់ដ៏គួរអោយសោកស្តាយនេះគឺ កើតឡើងដោយសកម្មភាពបន្តបន្ទាប់មួយចំនួន។
នេះគឺជាការរំលឹកមួយ ដែលបង្ហាញពីភាពងាយស្រួលដែលកុមារតូចៗអាចនឹងវង្វេងទិសដៅ និងផ្លូវ ហើយនាំមកនូវរឿងអភ័ព្វបែបនេះ។ យើងសូមផ្តល់ការសោកស្តាយចំពោះគ្រួសារ និងសាច់ញាតិជនរងគ្រោះទាំងអស់ ៕