Facebook នឹងប្តូរ ឈ្មោះ ទៅ ជា Meta វិញ
បច្ចេកវិទ្យា
442

យោងតាមការចេញផ្សាររបស់សារព័ត៌មាន BBC ក្រុមហ៊ុន Facebook បាន ផ្លាស់ ប្តូរ ឈ្មោះ សាជីវកម្ម របស់ ខ្លួន ពីFacebook ទៅ ជា Meta វិញ បន្ទាប់ ពីកើតមានភាពអវិជ្ជមាន ជា ច្រើន ក្នុងFacebook ដោយ ផ្អែក លើ ឯកសារ ធ្វើ ឲ្យ បែកធ្លាយ ដោយ អតីត បុគ្គលិក របស់ ខ្លួន ហើយការផ្លាស់ ប្តូរនេះ មិន អនុវត្តន៍ ទៅ លើ វេទិកា របស់ ខ្លួន ឡើយ ក្នុងនោះដូច ជា Facebook,Whatsapp និង Instagram សម្រាប់ អនុវត្តន៍ លើ ក្រុមហ៊ុនមេ ដែល គ្រប់គ្រង លើ បណ្តាញ សង្គម ទាំង បី នេះ ។

សូមបញ្ជាក់ថា Facebook ត្រូវ បាន បង្កើត ឡើង ដំបូង នៅ ឆ្នាំ ២០០៤ ដោយមានអ្នកប្រើប្រាស់ជាច្រើន ជាក់ស្តែងក្នុងឆ្នាំ២០២១នេះ Facebook មាន អ្នក ប្រើប្រាស់ ប្រចាំខែ ជាង ២,៨ ពាន់ លាន នាក់ ឯណោះ ។

លោក Mark Zuckerberg ស្ថាបនិក របស់ Facebook បាន ធ្វើការ ប្រកាស ពី ឈ្មោះ ថ្មី នេះ ក្រោយ បង្ហាញ ពី គម្រោង ក្នុង ការ បង្កើត metaverse ដែល ជា ពិភពលោក អន ឡាញ ថ្មីមួយ ដែល អ្នក ប្រើប្រាស់ អាច លេង ហ្គេ ម ធ្វើការ និង ទំនាក់ទំនង គ្នា ក្នុង បរិយាកាស និម្មិត ដោយ ឧបករណ៍ VR ហើយថា ប្រេ ន ដែល មាន ស្រាប់ មិន អាច តំណាង អ្វី ៗ ដែល ពួក យើង កំពុង ធ្វើ នា ពេល បច្ចុប្បន្ន នោះ ឡើយ វា ត្រូវការ ការ ផ្លាស់ ប្តូរ ៕


Telegram