ដូចដែលលោកអ្នកបានដឹងហើយថា ISUZU បន្ទាប់ពីផ្លាស់ប្តូររូបរាងថ្មីនៃរថយន្ត Pick up គឺ Isuzu D-Max ដែលធ្វើអោយអតិថិជនពេញចិត្តយ៉ាងខ្លាំងសំរាប់រយន្តជប៉ុនមួយនេះ។ កាលពីខែកក្កដាកន្លងទៅនេះ ISUZU ក៏បានធ្វើកំណែទំរង់ថ្មីនៃរថយន្ត SUV របស់រខ្លួនផងដែរនោះគឺ All-New ISUZU MU-X 2022 ដែលបានផ្លាស់ប្តូរូបរាងថ្មីទាំងស្រុង ទាំងខាងក្រៅ ខាងក្នុង ទាំងបច្ចេកវិទ្យា និង ប្រព័ន្ធសុវត្ថិភាពផងដែរ ដែលចាប់ផ្តើមមានអតិថិជនជាច្រើន ចាប់អារម្មណ៍មកលើម៉ូឌែលថ្មីមួយនេះ ។
ថ្មីៗនេះ រថយន្ត All-New Isuzu Mu-X ទើបបានទទួលពានរង្វាន់ “Good Design Award 2021” (G Mark) ដ៏មានកិត្យានុភាពក្នុងប្រភេទរថយន្តដឹកអ្នកដំណើរ ពីវិទ្យាស្ថាន Japan Institute of Design Promotion (JDP) ទៅលើការរចនាដែលបង្កើនផាសុកភាព ប្រណីតភាពខ្ពស់ជាងគេ និងឆ្លើយតបទៅនឹងការប្រើប្រាស់នៅក្នុងបរិយាកាសផ្សេងៗជាមួយនឹងការស៊ីប្រេងតិចជាងគេ និង សុវត្ថិភាព។ រចនាសម្ព័ន្ធរបស់រថយន្តគឺប្រើប្រាស់បានយូរ និងធានាបាននូវការបើកបរលើគ្រប់ស្ថានភាពផ្លូវលំបាក។ ជាងនេះទៅទៀត សមត្ថភាពអូសទាញកំពូលនាំឱ្យអតិថិជនពេញចិត្តខ្ពស់បំផុត។
រូបភាពឈ្នះពាន្វរង្វាន់លើការឌីសាញស្អាតពីជប៉ុន
រូបភាពខ្លះៗពីការប្រគល់រថយន្តជូនភ្ញៀវ
អ្នកទាំងអស់គ្នាអាចកំពុងឆ្ងល់ថាចំនុចអ្វីខ្លះដែលធ្វើអោយប្រេនIsuzu តែងឈ្នះពាន្វរង្វាន់ ក៏ដូចជាការចាប់អារម្មណ៍ពីអថិតិជនខ្លាំងយ៉ាងនេះ?? ខាងក្រោមសុទ្ធតែជាចំនុចពិសេស
រូបរាងខាងក្រៅ ប្រណិតនិងទាក់ទាញបំផុត
រូបរាងខាងក្នុង ស៊ីវីល័យនិងមានផាសុកភាពខ្ពស់
ប្រពន្ធ័សុវត្ថិភាព ADAS ដ៏ទំនើបដែលមានតែនៅលើរថយន្ត Isuzu ប៉ុណ្ណោះ ជាមួយមុខងារជាច្រើនដូចជា
- ប្រព័ន្ធ ACC : រក្សាល្បឿនរថយន្តឲ្យស្មើល្បឿនរថយន្តនៅខាងមុខ ហើយរក្សាគម្លាតពីរថយន្ត ដ៏ទៃដោយស្វ័យប្រវត្តិ ជាមួយមុខងារ Stop & Go បញ្ឈប់រថយន្តស្វ័យប្រវត្តិ និងដំណើរការឡើងវិញ ដោយល្បឿន មធ្យមស្របទៅតាមរថយន្តដែលនៅខាងមុខ
- ប្រព័ន្ធ FCW និង AEB: FCW ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានរថយន្តដទៃនៅខាងមុខ ធ្វើការជាមួយនឹងប្រព័ន្ធ AEB ចាប់ហ្រ្វាំង ដោយស្វ័យប្រវត្តិ
- ប្រព័ន្ធ LDW : ផ្ដល់សញ្ញាដល់អ្នកបើកបរភ្លាមៗ នៅពេលដែលរថយន្តចេញក្រៅគន្លងផ្លូវ
- ប្រព័ន្ធ AHB : បើក/បិទភ្លើងហ្វាដោយស្វ័យប្រវត្តិអាស្រ័យថា មាន/គ្មាន រថយន្តនៅខាងមុខ
- ប្រព័ន្ធ PMM: ពន្លត់ម៉ាស៊ីនភ្លាមៗពេលអ្នកបើកបរនៅតែបន្ដដំណើរការទាំងមានឧបសគ្គនៅ ខាងមុខ
- ប្រព័ន្ធ MSL : អាចកំណត់ល្បឿនលឿនបំផុតនៅលើដែចង្កូតដោយខ្លួនឯង
- ប្រព័ន្ធ BSM : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានយានយន្ដដទៃ មកពីខាងក្រោយឬចង់ជែង
- ប្រព័ន្ធ RCTA : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានយានយន្ដ/វត្ថុដ៏ទៃមកជិតឬឆ្លងកាត់ពីក្រោយ
- ប្រព័ន្ធ MCB : បញ្ឈប់រថយន្ដស្វ័យប្រវត្តិភ្លាមៗបន្ទាប់ពីមានការប៉ះទង្គិច
- ប្រព័ន្ធ PAS : ជំនួយអ្នកបើកបរក្នុងការចតរថយន្ត
បច្ចេកវិទ្យាស្ដង់ដារខ្ពស់ និង ទំនើប
- ការចុចបញ្ឆេះរថយន្តពីចម្ងាយ ២០ម៉ែត្រ ដោយប្រើ Smart Key
- កញ្ចក់មុខ ដែលអាចកាត់បន្ថយកំដៅ IR និងកំារស្មី UVA , UVB
- ផ្លិតទឹកមានសេនស័រចាប់សញ្ញាទឹកភ្លៀងស្វ័យប្រវត្តិ
- ប្រព័ន្ធចាក់សោរទ្វាររថយន្តស្វ័យប្រវត្តិ ពេលយើងកាន់សោរដើរចេញពីរថយន្តប្រវែង ៣ម៉ែត្រ Walk Away Auto Lock
- ប្រព័ន្ធបើកភ្លើងមុខរយះពេល 30 វិនាទី ស្វ័យប្រវត្តិ បន្ទាប់ពីពន្លត់ម៉ាស៊ីន Follow me home
- ប្រព័ន្ធបិទភ្លើងចង្កៀងមុខ និងភ្លើងក្នុងកាប៊ីនរថយន្តស្វ័យប្រវត្តិ បន្ទាប់ពីពន្លត់ម៉ាស៉ីនរថយន្ត Auto Light ON/OFF
- ពោងសុវត្ថិភាពជុំវិញក្នុងរថយន្ត SRS Airbag
- Crash Unlock សោទ្វានឹងបើកដោយស្វ័យប្រវត្តិ ពេលពោងសុវត្ថិភាពដំណើរការ
- ប្រព័ន្ធហ្វ្រាំង ABS ,ប្រព័ន្ធបែកចែកកំលាំងហ្វ្រាំង EBD , ប្រព័ន្ធជំនួយហ្វ្រាំង BA, Break Override System (BOS)
- ប្រព័ន្ធការពាររអិល TCS , ប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្ត ESC
- ប្រព័ន្ធគ្រប់គ្រងលំនឺងរថយន្តពេលសណ្តោង Trailer Sway Control
- ប្រព័ន្ធជំនួយពេលឡើងចំណត HSA, ប្រព័ន្ធគ្រប់គ្រងល្បឿនពេលចុះចំណោត HDC
ក្រៅពីនេះក៏មានលក្ខណៈពិសេសផ្សេងៗដូចជា ៖
- ម៉ាស៊ីន 3.0 Ddi BluePower:190 HP , Power Torque: 450Nm
- លេខអូតូរ និងលេខដៃ 6 លេខ
- ប្រព័ន្ធ Rough terrain mode បន្ថែមនូវថាមពល ទៅកាន់កង់ទាំងអស់ឲ្យស្ទុះឡើង អាចប្រើបានទាំង 2H 4H & 4L
- ប្រព័ន្ធហ្រាំងដៃអេឡិចត្រូនិក EPB និង Auto hold
- Pedal shift ដែលលោកអ្នកអាចប្តូចង្កឹះលេខដោយគ្រាន់ដែរយកម្រាមដៃទៅប៉ះ
- កាត់បន្ថយសម្លេងរំខាន និងម៉ាស៊ីន ស្ងាត់ជាងមុន
- កាត់បន្ថយការរលាក់ជាងមុនជាមួយប្រព័ន្ធជើងក្រោមខាងមុខ Independent Double Wishbone និងខាងក្រោយ 5-Link suspension.
- ចង្កៀងមុខBI-LED រចនាំបែប Arrow Signature និង ពិលកាងកាត់អ័ព្ទ LED
- ចង្កៀងក្រោយ LED រចនាំបែប Winglet Signature
- យ៉ាន់ ស្ព័រទំហំ 20 អ៊ីញ
- LED Touch Screen ទំហំធំរហូតដល់ 9 អ៉ីញ
- Surround Sound System ដែលមាន Speaker 8 គ្រាប់ជុំវិញ
- ម៉ាស៊ីនត្រជាក់ដែលអាចកំណត់កំរិតត្រជាក់២ផ្សេងគ្នារវៀងអ្នកបើកបរ និង អ្នករួមដំណើរជាមួយ ហើយក៏មានម៉ាស៊ីនត្រជាក់នៅតដមបូលទាំ២ជួរកៅអីក្រោយ
- កន្លែងសាកថ្ម ដែលផ្ទុក USB Fast-chargers, 220 វ៉ុល AC power Socket និង 12 វ៉ុល DC Socket
- បច្ចេកវិទ្យា COOLMAX ជួយកាត់បន្ថយកំដៅក្នុងពូកកៅអី
- បិទបើកឃ្លុបក្រោយ ដោយអេឡិចត្រូនិច ជាមួយប្រព័ន្ធ Jam Protection ការពារការគៀប និងបញ្ជាដោយ Smart Key
ទំនាក់ទំនងក្រុមហ៊ុន៖
Website: www.isuzucambodia-tis.com
Facebook: Isuzu Cambodia ឬ Isuzu KCambodia
YouTube: Isuzucambodia
Intragram: Isuzucambodiaofficial
លេខទូរស័ព្ទ : 023 950 084/023 900 798 ឬ 077 66 88 99