ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម ធ្វើការចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពលួចស្លាកលេខរថយន្ត របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៦ព្រឹក។
ជនរងគ្រោះមានឈ្មោះ ឆឹង សារ៉ាត់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរយោធា ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈ្មោះ ចាន់ ណាវុឌ្ឍ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) ត្រូវបានប៉ុស្តិ៍នគរបាលអូរបែកក្អម ស្រាវជ្រាវឃាត់បាន បន្ទាប់ពីលួចស្លាកលេខរថយន្ត ភ្នំពេញ 2AK-8078 ចំនួន០១ គូ នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អមខណ្ឌសែនសុខ ដកហូតបានស្លាកលេខរថយន្តជនរងគ្រោះមកវិញ ។
ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរនិងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕