អំពាវនាវរកម្ចាស់ម៉ូតូដែលបាត់ត្រូវបានសមត្តកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់មានអ្នកលួចនិងទិញផលចោរកម្មដែលដកបានម៉ូតូ៤១គ្រឿងក្រុងប៉ោយប៉ែត
សន្តិសុខសង្គម
359

បន្ទាយមានជ័យ៖ អំពាវនាវរកម្ចាស់ម៉ូតូដែលបាត់ទំនាក់ទំនងសមត្តកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់មានអ្នកលួចនិងទិញផលចោរកម្មដែលដកបានម៉ូតូ៤១គ្រឿងត្រូវបញ្ហាញមុខជនសង្ស័យនិងវត្ថុតាងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួន៣នាក់ មាន១.ឈ្មោះ កែវ កុសល់ ហៅម៉ៅ ភេទប្រុសអាយុ១៨ឆ្នាំ(ធ្វើសកម្មភាពលួច) ២.ឈ្មោះ ឡាយ សាន ភេទប្រុសអាយុ៤៩ឆ្នាំ(ទិញផលចោកម្ម) ៣.ឈ្មោះ ពេញ វាសនា ភេទប្រុសអាយុ២៥ឆ្នាំ(បក្ខពួក)ជនសង្ស័រស់នៅសង្កាត់/ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យដកហូតវត្ថុតាងម៉ូតូកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹងជនរងគ្រោះ ហើយកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែវ កុសល់ ហៅម៉ៅ ដែលធ្វើសកម្មភាពលួចម៉ូតូហើយនាំយកសាកសួរតាមចម្លើយសារភាពកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តចុះស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ ឡាយ សាន (អ្នកទិញផលចោកម្ម) និងម្នាក់ទៀតឈ្មោះ ពេញ វាសនា (បក្ខពួក)និងរឹបអូសវត្ថុតាងម៉ូតូចំនួន៤១គ្រឿងក្នុងនោះមានម៉ូតូជនរងគ្រោះ១គ្រឿងត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយពីសាកសួរជនសង្ស័យទាំង៣នាក់និងវត្ថុតាងម៉ូតូចំនួន៤១គ្រឿងដែលដកហូតបានត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ហើយជនសង្ស័យ៣នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់។ហើយសុំពាវនាវដល់ម្ចាស់ម៉ូតូដែលបានបាត់ម៉ូតូមកទំនាក់ទំនងកងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ព្រមទាំងឯកសារពាក់ព័ន្ធបើពិតជារបស់ខ្លួនប្រគល់ជូន៕(ចន្ត្រា)



Telegram