បន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យប្រុស/ស្រី៧នាក់ដែលចែកចាយប្រើប្រាស់គ្រឿងញៀនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់តាមច្បាប់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
លោកវរៈសេនីយ៍ឯក ធិន ស៊ីនដេត ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យប្រុស/ស្រីឃាត់ខ្លួន៧នាក់ មាន១.ឈ្មោះ សួន សំណាង ភេទប្រុសអាយុ៣៤ឆ្នាំ ២.ឈ្មោះ ជា អេងឆាយ ភេទប្រុសអាយុ១៩ឆ្នាំ ៣.ឈ្មោះ ចក់ ជួយ ភេទប្រុសអាយុ២០ឆ្នាំ ៤.ឈ្មោះ ភួន រក្សា ភេទស្រី អាយុ២០ឆ្នាំ ៥.ឈ្មោះ ហង្ស ស្រីនុត ភេទស្រីអាយុ១៧ឆ្នាំ ៦.ឈ្មោះ គយ ថងគេសន ភេទស្រីអាយុ១៧ឆ្នាំ ៧.ឈ្មោះ ម៉ង់ ម្លិៈ ភេទស្រីអាយុ១៩ឆ្នាំ រស់នៅឃុំសឿ ស្រុកមង្គលបូរី។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងការិល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី សហការជាមួយអាជ្ញាធរមូលដ្ឋានបានស្រាវជ្រាវកំណត់មុខសញ្ញានិងចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុស/ស្រី៧នាក់វត្ថុតាងគ្រឿងញៀននិង
ឧបករណ៍ប្រើប្រាស់មួយចំនួនកាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅភូមសាស្គ្រឃុំសឿ ស្រុកមង្គលបូរី។
លោកវរៈសេនីយ៍ឯក ធិន ស៊ីនដេត បានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនជនសង្ស័ប្រុស/ស្រី៧នាក់និងវត្ថុតាងគ្រឿងញៀន គឺចោទប្រកាន់ពីបទចែកចាយនិងប្រើប្រាស់គ្រឿងញៀនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕(ចន្ត្រា)