បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថបង្ក្រាបបាន២ករណីលួចម៉ូតូនិងកង់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ករណីទី១.កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថោង បញ្ញា ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។
ដែលធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាក់ហុងដាឌ្រីមពណ៌ខ្មៅសេរីឆ្នាំ២០១៤ពាក់ផ្លាក់លេខបន្ទាយមានជ័យ1F.8144 របស់ម្ចាស់ឈ្មោះ រិទ្ធ កាន់ ហៅញ៉ក់ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិប៉ាលិលេយ្យពីរ សង្កាត់/ក្រុងប៉ោយប៉ែតកាលវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ហើយយកទៅបញ្ចាំនៅកន្លែងជល់មាន់១កន្លែងតំលៃ១១.០០០បាតហើយយកលុយលេងល្បែងអស់ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតស្រាវជ្រាវចាប់បានយកម៉ូតូបានមកវិញ។
លោកបានបញ្ជាក់ថា៖ ករណីទី២.កាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គង់ ចាន់ដុំ ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិក្បាលស្ពានមួយ សង្កាត់/ក្រុងប៉ោយប៉ែត។
ដែលធ្វើសកម្មភាពលួចកង់ពីរលើកលើកទី១លួចកង់ឈ្មោះ សួន ស៊ីម៉ាប់ ហៅម៉ារ៉ា ភេទប្រុសអាយុ៤០ឆ្នាំ លួចលើកទី២ឈ្មោះ វ៉ាន់ សុដាលីន ភេទស្រីអាយុ២២ឆ្នាំរស់នៅ ក្បាលស្ពានមួយ សង្កាត់/ក្រុងប៉ោយប៉ែត សកម្មភាពលួចកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្សារអគ្គរប៉ោយប៉ែត។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ២នាក់ហើយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១នាក់យកកងបានមកវិញចំនួន២គ្រឿងដែលជនសង្ស័យយកទៅលក់នៅម្តុំផ្សារអគ្គរប៉ោយប៉ែត១គ្រឿងតំលៃ២.០០០បាត ក្រោយពេលឃាត់ខ្លួនជនសង្ស័យហើយកសាងសំណុំរឿងបញ្ជូូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ចំពោះម៉ូតូ១គ្រឿងនិងកង់២គ្រឿងប្រគល់ជូនម្ចាស់វិញ៕ចន្ត្រា