បន្ទាយមានជ័យ៖ មន្ត្រីចម្រុះដេញចាប់រថយន្តតួរីស១គ្រឿងដឹកមាន់ឈ្មួញនាំចូលពីថៃខុសច្បាប់ចាប់ដល់ផ្ទៈឈ្មួញមាន់រស់ជាង៥០០ក្បាលកាលវេម៉ោង១០.២០នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្ថិតភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ។
លោក ហ៊ុយ ទូច នាយការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា៖ឈ្មួញនាំមាន់ចូលពីថៃដោយខុសច្បាប់ឈ្មោះ រិន សារឿយ ភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិខាងលើ និងម្ចាស់ជាអ្នកបើកបររថយន្តដឹកមាន់មានឈ្មោះ ចាន់ រ៉ាន់ ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបូរី។
លោកបានបញ្ជាក់ថា៖នៅពេលមន្ត្រីចម្រុះមានមន្ត្រីកាតិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តនិងកម្លាំងនគរបាលស្រុកម៉ាឡៃ បានស្រាវជ្រាវហើយកំណត់មុខសញ្ញា ឃើញរថយន្តតួរីស១គ្រឿងព័ត៌សដែលពាក់ផ្លាក់លេខ2V.1473ដែលដឹកមាន់ចេញពីច្រករបៀងអូរល្ហុង ស្ថិតភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ។
លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ក្រោយឃើញរថយន្តសង្ស័យហើយមន្ត្រីចម្រុះបានដេញរហូតរថយន្តបើកចូលផ្ទៈឈ្មោះ រិន សារឿយ (ស្គាល់ថាឈ្មួញរកស៊ីមាន់នាំចូលថៃខុសច្បាប់រកស៊ីរហូតចង់ដោះស្លែរ)រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ហើយមន្ត្រីចម្រុះបានចូលទៅពិនិត្យឃើញរថយន្តដឹកមាន់រស់នាំចូលពីថៃ តាមច្រករបៀងអូរល្ហុង ដែលមានមាន់រស់ចំនួន៥១០ក្បាល ស្មើ៥១តាកាក្នុង១តាកាដាក់មាន់១០ក្បាល។
លោកបានបញ្ជាក់ថា៖មាន់រស់ដែលឈ្មួញនាំចូលពីថៃគឺនាំចូលដោយខុសច្បាប់ហើយព្រួយបារម្ភមានជម្ងឺឆ្លងផ្តាសាយបក្សី ហើយមន្ត្រីជំនាញឃាត់នាំយកទៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីយកសំណាក់ទៅពិនិត្យនៅក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ចេញលទ្ធផលយ៉ាងណានោះនិងអនុវត្តតាមច្បាប់បន្តទៀត៕ដោយ៖ចន្ត្រា