ចាក់សោផ្ទៈទុកចោលភ្លេចបិតគប់ភ្លើងបណ្តាលឆ្លងចរន្តផ្ទុៈសេខ្សែភ្លើងឆាបឆេៈផ្ទៈអស់ទាំងស្រុង
សន្តិសុខសង្គម
229

បន្ទាយមានជ័យ៖ ចាក់សោផ្ទៈទុកចោលភ្លេចបិតគប់ភ្លើងបណ្តាលឆ្លងចរន្តផ្ទុៈសេខ្សែភ្លើងឆាបឆេៈផ្ទៈអស់ទាំងស្រុងនៅវេលាម៉ោង៤.១០នាទីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រៈសន្លា ក្រុងសិរីសោភ័ណ។

លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ម្ចាស់ផ្ទៈដែលត្រូវអគ្គីភ័យឆាបឆេៈឈ្មោះ វ៉ា ហូវ ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

លោកបានបញ្ជាក់ថា៖នៅពេលដែលអគ្គីភ័យឆាបឆេៈគឺម្ចាស់ផ្ទៈទៅរស់នៅភូមិ/ឃុំសឿ ស្រុកមង្គលបូរី ហើយទុកអោយកូនប្រុសឈ្មោះ អៀត សំអាត អាយុ៤០ឆ្នាំ នៅចាំមើលថែ ហើយកូនប្រុសទៅមើលម្តាយនៅភូមិ/ឃុំសឿ ស្រុកមង្គលបូរី អោយក្មួយប្រុសឈ្មោះ ធូ មនោ អាយុ២០ឆ្នាំនៅចាំ ហើយចាក់សោទុកចោលមិនបានបិតគប់ភ្លើងរឺបារ៉ែតចេញពីផ្ទៈពីម៉ោង១០ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១រហូតមិនឃើញមកផ្ទៈហើយត្រូវបានឆ្លងចរន្តអគ្គីសនីឆាបឆេះ ត្រូវបានរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លតមិនបណ្តាលរាលដាលឆេះផ្ទៈអ្នកជិតខាងឡើង។

លោកវរៈសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា៖អគ្គីភ័យឆាបឆេះគឺបណ្តាលមកពីម្ចាស់ផ្ទៈមិនផ្ទៈហើយចាក់សោផ្ទៈចោលនិងមិនបានបិតគុបភ្លើងរឺបារ៉ែត ទើបបណ្តាលឆ្លងចរន្តអគ្គីសនីឆាបឆេះផ្ទៈ១ខ្នងអស់ទាំងស្រុងឈើលើថ្មក្រោមទំហំ៤ម៉ែត្រx៨ម៉ែត្រ រោងអង្គុយលេងទំហំ៤ម៉ែត្រx៥ម៉ែត្រនិងខូចខាតម៉ូតូហុងដាឌ្រីមឆ្នាំ២០២១ចំនួន១គ្រឿង លុយបាត១ម៉ឺនបាត គ្រឿងអល័ង្កាផ្លាទី៣ពាន់បាត ប្លង់ដី ឯសារបង់ធនាគារ។ដែលប្រើរថយន្តពន្លត់អគ្គីភ័យ៣គ្រឿង ២គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្តនិង១គ្រឿងអធិការដ្ឋាននគរបាលក្រុងដែលប្រើប្រាស់ទឹកអស់៣រថយន្ត៕ដោយ៖ចន្ត្រា


Telegram