ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឆ្លើយតបទៅគណនីហ្វេសប៊ុក ឈ្មោះ Black-Eye ដែលបង្ហោះបំពុលករណីបាញ់ប្រហារគ្នា នៅខេត្តព្រះសីហនុ
សន្តិសុខសង្គម
115

ខេត្តព្រះសីហនុ៖ ថ្ងៃសៅរ៍ ១៤ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី27 ខែមីនា ឆ្នាំ2021 ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណនីហ្វេសប៊ុកឈ្មោះ Black-Eye បាននង្ហោះថា “នៅកំពុងសោម មានការបាញ់គ្នាយ៉ាងសាហាវ ១២:០០ឆ្លងចូលថ្ងៃ២៧/០៣/២១” ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមជំរាបជូនថា មិនមានករណីដូចឈ្មោះខាងលើបង្ហោះនេះទេ ហើយនេះជាព័ត៍មានក្លែក្លាយ និងបំពុលសង្គមតែប៉ុណ្ណោះ។ ស្នងការដ្ឋាននឡរបាលខេត្តព្រះសីហនុ សុំអោយឈ្មោះខាងលើ រៀបចំកែសម្រួលជាបន្ទាន់ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងអនុវត្តវិធានការតាមផ្លូវច្បាប់៕

សូមអរគុណ សូមជ្រាបជាព័ត៍មាន!


Telegram