បើករថយន្តបុកម៉ូតូ២គ្រឿង បណ្តាលឲ្យរងរបួសធ្ងន់មិនឈប់បើករត់បុរសជនជាតិចិនម្នាក់ត្រូវបានប្រជាពលរដ្ឋព្រួតវាយ
រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានបើករថយន្តក្នុងល្បឿនលឿនទៅបុកម៉ូតូ២គ្រឿង បណ្តាលឲ្យមានមនុស្ស២នាក់របួសធ្ងន់ ខណៈរថយន្តខាងលើបើកបុកជនរងគ្រោះហើយបែរជាមិនឈប់ដោះស្រាយរួចបើករត់គេចត្រូវបានប្រជាពលរដ្ឋព្រួតវាយស្ទើរក្ស័យហេតុការណ៍នេះកើតឡើងនៅក្នុងសង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលវេលាម៉ោង ១០យប់ ថ្ងៃទី ២៧ ខែមិនាឆ្នាំ ២០២១ ។
រថយន្តបង្កខាងលើម៉ាក់នីសាន់ ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AK 8676 បើកបរដោយបុរសជនជាតិចិន បានបើកបុកម៉ូតូ២គ្រឿង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ក្រោយពីបើករថយន្តបុកគេហើយបុរសជនជាតិចិនបានព្យាយាមបើករត់គេច ក៏ត្រូវប្រជាពលរដ្ឋឃើញហេតុការណ៍ព្រួតវាយម្ចាស់រថយន្តបង្ក បណ្តាលឲ្យរងរបួស ។
ក្រោយកើតហេតុរថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅស្នងការនគរបាលផ្នែកចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយនៅពេលក្រោយ ៕