រថយន្តស្តារិចមួយគ្រឿងបានបើកបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាត
សន្តិសុខសង្គម
147

ភ្នំពេញ៖រថយន្តស្តារិចមួយគ្រឿងបានបើកបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩យប់ ថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តស្តារិចមួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ 2AS4685 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ក៏បានបើឡើងទៅលើសួនច្បារ បណ្តាលឲ្យរងការខូចខាតអស់មួយចំនួនចំណែកឯសួនច្បារពុំមានចំណាំងផ្លាតចែកផ្លូវនោះទេ។

ភ្លាមៗនោះសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុ បានអូសរថយន្តបង្កខាងលើយកទៅរក្សាទុកនៅស្នងការនគរបាលផ្នែកចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំម្ចាស់ចូលដោះស្រាយតាមផ្លូវច្បាប់៕


Telegram