ប្រពន្ធមានទូរស័ព្ទស្មាតហ្វូនប្រើ ហើយអូនលេងហ្វេសប៊ុក លេងឆាតចុះឡើងៗ ស្រាប់តែឲ្យសហាយមកដេកនេបនិតដល់បន្ទប់! មានអីប្តីតាមទាន់... (មានវីដេអូ)
សន្តិសុខសង្គម
1.12K

រាជធានីភ្នំពេញ ទំនងជាប្រពន្ធមានទូរស័ព្ទស្មាតហ្វូនប្រើ ហើយអូនលេងហ្វេសប៊ុក លេងឆាតចុះឡើងៗ ឆ្លើយឆ្លងជាមួយបុរសម្នាក់ ជាអ្នកលក់ដីឡូត៍រហូតហ៊ានក្បត់ផិតប្តីនាំសហាយមកដេកនៅក្នុងបន្ទប់ ខណៈប្តីរវល់ទៅធ្វើការនៅក្រៅ។ស្រាប់តែប្តីមកទាន់ ប្តឹងប៉ូលិសបង្កឲ្យភ្ញាក់ផ្អើលអ្នកជិតខាងកាលវេលាម៉ោងវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅផ្ទះជួល ផ្លូវលំ ក្រុម៥ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធីសែនជ័យ ។ទោះបែបណាភ្លាមៗប៉ូលិសបានហៅភាគីទាំងអស់ទៅសាកសួរនៅប៉ុស្ត៍នោះដែរ។

ប្រភពព័ត៍មានថាប្រពន្ធផិតក្បត់នេះឈ្មោះ នាក់ ស្រីទូច អាយុ២១ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានស្រុកកំណើត ស្រុកឈូក ខេត្តកំពត។ចំណែកប្តី ឈ្មោះ ឯម ចុច អាយុ២២ឆ្នាំ មុខរបរ កម្មករកាប់គោ មានស្រុកកំណើត ភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូរ ខេត្តកំពត ។ ទាំង២នាក់ប្តីប្រពន្ធ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុ ជិត២ឆ្នាំមកហើយ មានកូនស្រីម្នាក់ រស់នៅឯស្រុកកំណើត ។

ជុំវិញរឿងប្រពន្ធផិតក្បត់ខាងលើនេះបុរសបុសសជាប្តីបាននិយាយប្រាប់អ្នកកាសែតថា ទើបតែមួយរយៈចុងក្រោយនេះ ប្រពន្ធមានទូរស័ព្ទស្មាតហ្វូនប្រើ លេងហ្វេសប៊ុក លេងឆាត ផ្ញើសារឆ្លើយឆ្លងជាមួយបុរសម្នាក់ ជាអ្នកលក់ដីឡូត៍ តាមទាន់ដឹងរាល់សម្តីនិយាយទំនាក់ទំនង គាត់ក៏បានហាមប្រាប់ កុំឲ្យជ្រុលពេក យើងមានប្តី មានកូនទៅហើយ ហើយបុរសជាដៃគូរលេងឆាត ក៏ធ្លាប់បានសុំទោស ឈប់លេង ប្រើសម្តីខិតលើ ខិតក្រោមដែរ ។

ស្រាប់តែនៅវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ គាត់ងើបចេញទៅកុងស៊ីកាប់គោ ធ្វើការងារដូចសព្វដង ក៏ប៉ុន្តែថ្ងៃនេះ ថៅកែកុងស៊ីកាប់គោតិចក្បាល ទើបគាត់អស់ការងារ នៅវេលាម៉ោង៥ព្រឹក ឆ្លៀតទៅទិញផ្លែឈើ និងមានសាច់គោមួយថង់ សម្រាប់ផ្ញើប្រពន្ធ នៅរង់ចាំបន្ទប់ជួល លុះដើរចូលទៅគោះទ្វារហៅប្រពន្ធ ឆ្ងល់ប្តីចូលផ្ទះខុសម៉ោងសួរតប ម្តេចបងឆាប់មកម្លេះ ? គ្រាន់តែរុញបើកបង្អួច ស្រាប់តែប្រទះឃើញ ប្រពន្ធខ្លួនដេកឱបស្រណុកសុខស្រួល ជាមួយបុរសម្នាក់ជា សហាយ ដែលធ្លាប់ដឹងថា លេងឆាតជួបគ្នាកន្លងមក ធ្វើឲ្យស្លុតចិត្តហួសថ្លែង របូតធ្លាក់ ថង់សាច់គោ ថង់ផ្លែឈើពីដៃ មិនគួរណាក្បត់ចិត្តប្តីបែបនេះសោះ បុរសជាប្ដីបានត្រឹមឈរសម្រក់ទឹកភ្នែកអួលដើមកនិយាយមិនចេញ មិននឹងស្មានដល់ថាប្រពន្ធហ៊ានធ្វើដល់ថ្នាក់ហ្នឹងសោះ។

ចំណែកបុរសជាប្រុសស្នេហ៍វិញ ប្រាប់ឲ្យដឹងថា ការទាក់ទងនេះស្មានតែនៅទំនេរ ទើបមកដល់បន្ទប់ បុរសជាសហាយបាននិយាយជាមួយភាគីខាងប្តីថា ឲ្យ៣០០ដុល្លារ សុំចេញទៅវិញបានអត់ ? ។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងអាជ្ញាធរ នាំភាគីខាង៣ទៅដោះស្រាយគ្នា នៅសង្កាត់សំរោងក្រោមបន្តទៀត ៕

គួរបញ្ជាក់ថាបើតាមសំដីបុរសជាប្តីថា គាត់រៀបការនឹងគ្នាត្រឹមត្រូវតាមផ្លូវច្បាប់ តាមប្រពៃណី ជាង៣ឆ្នាំមកហើយ មានកូនស្រីម្នាក់ ជាចំណងស្នេហ៍ តែការរស់នៅក្នុងរង្វង់គ្រួសារ ជាធម្មតាទេ ចានក្នុងរ៉ាវតែងមានរណ្តំ ហើយសម្រាប់គាត់វិញ មានត្រឹមតែពាក្យសម្តីនឹងគ្នា មិនមានរហូតដល់ប្រើកម្លាំងបាយនោះទេ មានស៊ី អត់ស៊ី ក៏នៅតែជាប្តីប្រពន្ធ ។ ហើយជាទូទៅ គាត់ងើបពីម៉ោង១រំលងអធ្រាត្រ ទៅធ្វើការងារ រហូតដល់ម៉ោង៨ឬ៩ព្រឹក ទើបវិលមកផ្ទះ ៕



Telegram