បន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភលើទំនុកចិត្ត តាមប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យាទឹកប្រាក់៩.៩០៥ដុល្លាត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យមានឈ្មោះ គង់ ដា ហៅទិ ភេទប្រុស អាយុ៣៩ឆ្នាំស្នាក់នៅសង្កាត់/ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលពាក្យបណ្តឹងជនរងគ្រោះម្នាក់បានប្តឹងជនសង្ស័យឈ្មោះ គង់ ដា ហៅទិ បានធ្វើសកម្មភាពករណីរំលោភលើទំនុកចិត្តដោយប្រើប្រាស់បណ្តាញLine កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយជនរងគ្រោះទទួលលុយពីប្រទេសថៃតាមរយៈធនាគារថៃផានិតចំនួន៣០៣.៨០០បាត ហើយអោយបន្តវេប្រាក់ជាលុយដុល្លាចំនួន៩.៩០៥ដុល្លាតាមរយៈក្រុមហ៊ុនវេលុយមួយក្នុងស្រុក។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ក្រោយជនសង្ស័យទទួលលុយរួចហើយ គណនីយ៍ធនាគាររបស់ជនរងគ្រោះក្នុងប្រទេសថៃមានបញ្ហាត្រូវបានបិទបណ្តោះអាសន្ន ជនរងគ្រោះប្តឹងធនាគារថៃដកលុយត្រឡប់មកវិញ។ហើយកម្លាំងនគរបាលការិយាល័យបច្ចេកវិទ្យាសនការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែតស្រាវជ្រាវបំបែកលើទំនុកចិត្តលើប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានឯកសារមួយចំនួនពាក់ព័ន្ធដែលត្រូវឃាត់ខ្លួននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នៅសង្កាត់/ក្រុងប៉ោយប៉ែត ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យអនុវត្តតាមច្បាប់៕ដោយ៖ចន្ត្រា