បន្ទាយមានជ័យ៖អំពាវនាវរកម្ចាស់ម៉ូតូដែលបាត់ទំនាក់ទំនងសមត្តកិច្ចដែលឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលរឹបអូសម៉ូតូសង្ស័យចំនួន៤១គ្រឿងដែលសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមច្បាប់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យចំនួន៣នាក់មាន ១.ឈ្មោះ កែវ កុសល ហៅម៉ៅ ភេទប្រុសអាយុ១៨ឆ្នាំ(ជនធ្វើសកម្មភាពលួច) ២.ឈ្មោះ ពេញ វាសនា ភេទប្រុសអាយុ២៥ឆ្នាំ(បក្ខពួក) ៣.ឈ្មោះ ឡាយ សាន ភេទប្រុសអាយុ៤៩ឆ្នាំ(ទទួលទិញផលចោកម្ម)ជនសង្ស័យស្នាក់នៅសង្កាត់/ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ វីល លី ភេទប្រុសអាយុ៣៤ឆ្នាំ(ជនជាតិឥណ្ឌូនេស៊ី)ស្នាក់នៅភូមិក្បាលស្ពានមួយ សង្កាត់/ក្រុងប៉ោយប៉ែត បានដាក់ពាក្យបណ្តឹងដែលបាត់ម៉ូតូ១គ្រឿងម៉ាក់ហុងដាឃ្លីកពណ៌សសេរីឆ្នាំ២០០៦នៅមុខហាងលក់ទំនិញរបស់ខ្លួនវេលាម៉ោង១យប់រំលងអាត្រាធចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ភូមិក្បាលស្ពានពីរ សង្កាត់/ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានស្រាវជ្រាវតាមកាំមេរ៉ាសុវត្ថិភាពឈានដល់ឃាត់ជនសង្ស័យ២នាក់ឈ្មោះ កែវ កុសល់ ហៅ ម៉ៅ (ធ្វើសកម្មភាពលួច) ឈ្មោះ ពេញ វាសនា (បក្ខពួក)ដោយចម្លើយសារភាពខ្លួនបិតបានលួចហើយយកម៉ូតូទៅបញ្ចាំអោយឈ្មោះ ឡាយ សាន ដោយមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រៈរាជ្ញាអោមសាលាដំបូងខេត្តបន្ទាយមានជ័យកម្លាំងចុះចែកឃ្លាំងរឹបអូសម៉ូតូសង្ស័យចំនួន៤១គ្រឿងក្នុងនោះមានម៉ូតូជនរងគ្រោះ១គ្រឿងដែលមានម៉ូតូកង់៣ចំនួន៧គ្រឿង និងផ្លាក់លេខរថយន្ត៦សន្លឹក និងផ្លាក់លេខម៉ូតូ២សន្លឹក សម្ភារៈជួសជុលមួយចំនួនធំនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ភូមិក្បាលស្ពានពីរ សង្កាត់/ក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនសង្ស័យ៣នាក់មានជន២នាក់ជាអ្នកធ្វើសកម្មភាពលួច១នាក់ទៀតទទួលទិញផលចោកម្មនិងម៉ូតូសង្ស័យចំនួន៤១គ្រឿងត្រូវបាននាំយកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរជនសង្ស័យឈ្មោះ កែវ កុសល់ ហៅ ម៉ៅ ឈ្មោះ ពេញ វាសនា បានសារភាពថាខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះយកមកបញ្ចាំអោយឈ្មោះ ឡាយ សាន សារភាពថាខ្លួនពិតទទួលបញ្ចាំនិងទិញម៉ូតូ២៤ម៉ោងរយៈពេល៣ខែនេះទិញបានម៉ូតូចំនួន៤១គ្រឿង។
លោកបានបញ្ជាក់ថា៖ជនសង្ស័យទាំង៣នាក់នេះត្រូវបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ហើយអំពាវនាវរកម្ចាស់ម៉ូតូដែលបានបាត់ត្រូវយកឯកសារបញ្ជាក់មកសាកសួរព័ត៌មានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតមានលេខទូរស័ព្ទ(០១២ ៩៩៩ ៩៩៤/០១៧ ៥៥៥.៥៩៩) ដើម្បីមកទទួលយកម៉ូតូវិញដែលចោលួចត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ក្រាបរឹបអូសបានចំនួន៤១គ្រឿង៕ដោយ៖ចន្ត្រា