បន្ទាយមានជ័យ៖ទំនាស់ពាក្យសំដីបានឱកាសកាប់ជនរងគ្រោះបណ្តាលរបួស២នាក់និងឃាត់ខ្លួនជនដៃដល់បាន២នាក់ត្រូវបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួន២នាក់មាន១.ឈ្មោះ បៀវ ដូច ភេទប្រុសអាយុ១៥ឆ្នាំ ២.ឈ្មោះ វ៉ង្ស សំណាង ភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ជនសង្ស័យគឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងជនរងគ្រោះ១.ឈ្មោះ ចេម វាសនា ភេទប្រុសអាយុ១៦ឆ្នាំ ២.ឈ្មោះ ស៊ុន គឹមស្រុង ភេទប្រុសអាយុ១៦ឆ្នាំ ជនរងគ្រោះរស់នៅភូមិខាងលើ បានប្តឹងជនសង្ស័យ២នាក់១.ឈ្មោះ បៀវ ដូច ២.ឈ្មោះ វ៉ង្ស សំណាង ធ្វើសកម្មកាប់ទៅលើជនរងគ្រោះឈ្មោះ ចេម វាសនា របួសស្មាខាងឆ្វេង និងឈ្មោះ ស៊ុន គឹមស្រុង របួសជង្គង់ខាងឆ្វេង ដែលធ្វើសកម្មភាពកាប់កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ជនសង្ស័យ២នាក់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ស្ថិតភូមិភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ក្រោយពេលសាកសួរជនសង្ស័យតាមចម្លើយសារភាពជនទាំង២នាក់គឺមូលហេតុដែលកាប់ទៅជនរងគ្រោះរយៈពេលកន្លងមកធ្លាប់មានទំនាស់ពាក្យសំដីនិងគំកួនទុក្ខមានឱកាសល្អកាប់បណ្តាលរបួស២នាក់ ហើយត្រូវបានសមត្តកិច្ចចាប់ខ្លួនបានក្រោយពេលសាកសួរហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕ដោយ៖ចន្ត្រា