យុវជន១ក្រុម ដេញកាប់យុវជន២នាក់ សង្ស័យជាករណីកាប់ប្លន់ យកម៉ូតូទៅបាត់ បន្សល់ជនរងគ្រោះរបួសធ្ងន់
សន្តិសុខសង្គម
256

រាជធានីភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ ខណៈកំពុងជិះតាមដងផ្លូវ ត្រូវបានយុវជន១ក្រុមមួយក្រុមដេញកាប់ សង្ស័យជាករណីកាប់ប្លន់ យកម៉ូតូជនរងគ្រោះទៅបាត់ បន្សល់ទុកជនរងគ្រោះក៏ របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ ជិះម៉ូតូម៉ាកស៊ុយសាគីនិច មួយគ្រឿង មិនចាំស្លាកលេខ ជិះតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ភ្លាមនោះក៏មានជនសង្ស័យមួយក្រុម ប្រដាប់អោយដាវ និងកាំបិត បានធ្វើសកម្មភាព កាប់សំដៅទៅជនរងគ្រោះទាំង២នាក់ ជាច្រើនកាំបិត បណ្ដាលអោយរងរបួសធ្ងន់ ភ្លាមនោះជនរងគ្រោះក៏បានស្រែកអោយគេជួយ តែគ្មានអ្នកណាជួយនោះទេ តែដោយសារជនសង្ស័យមានគ្នាច្រើន ពេលធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះទាំង២នាក់ ហើយក៏យកម៉ូតូស៊ុយសាគីនិចរបស់ជនរងគ្រោះ ទៅបាត់ភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនអស់ សល់តែជនរងគ្រោះដេកនៅក្នុងថ្លុកឈាម ត្រូវបានបងប្អូនប្រជាពលរដ្ឋ ជួយហៅរថយន្តសាមុយ ដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ហើយក៏មានសមត្ថកិច្ចមកដល់សាកសួរទៅកាន់ជនរងគ្រោះ ដើម្បីស្រាវជ្រាវបន្តផងដែរ ។ ទោះយ៉ាងណា យេីងទុកឲ្យសមត្ថកិច្ចស្រាវជ្រាវបន្ថែមតេីករណីនេះ ប្រាកដជាករណីអ្វីនោះ? 


Telegram