ចោរសម័យថ្មី លួចទូរស័ព្ទពីម្ចាស់បានហើយ ឆ្លៀតឆាតទៅខ្ចីគេលុយថែមទៀត ទីបំផុតបែបនេះ?
សន្តិសុខសង្គម
663

រាជធានីភ្នំពេញ៖ មានករណីលោកចោរម្នាក់បានលួចទូរស័ព្ទពីជនរងគ្រោះបានសម្រេចប្រហែល៧ម៉ោងបានយកទូរស័ព្ទនោះទៅឆាតខ្ចីលុយមិត្តភក្កិរបស់ខ្លួន ឃើញដូច្នេះខ្លួនក៏រកវិធីបោកជនសង្ស័យឲ្យយកទូរស័ព្ទមកឲ្យនៅមុខវត្តជម្ពូវ័នក៏ក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តងកាលពីវេលាម៉ោង ២និង០០នាទីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅមុខវត្តជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានថាជនសង្ស័យមានឈ្មោះ សុខ ណារី អាយុ៣១ឆ្នាំ មុខរបស់លើកអីវ៉ាន់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះដែលមានឈ្មោះ អិន តុលា អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា កាលពីព្រឹកថ្ងៃកើតហេតុខ្លួនបានដេកនៅក្នុងបន្ទប់រួចហើយក៏បានទុកទូរស័ព្ទជាប់នឹងខ្លួនហើយក៏ដេកលង់លក់ទៅ លុះព្រឹកឡើងស្រាប់តែឃើញទ្វារចំហ ហើយទូរស័ព្ទក៏បាត់ទៀតទើបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣។ រហូតមកដល់វេលាម៉ោង២រសៀលជនសង្ស័យបានយកទូរស័ព្ទនោះទៅឆាតខ្ចីលុយមិត្តភក្កិរបស់ខ្លួន។ឃើញដូច្នេះខ្លួនក៏រកវិធីបោកជនសង្ស័យឲ្យយកទូរស័ព្ទមកឲ្យនៅមុខវត្តជម្ពូវ័នក៏ឃាត់ខ្លួនបានតែម្តង រួចក៏នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីឱ្យសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


Telegram