មេីលមុខជនសង្ស័យ២នាក់ ឆក់ទូរស័ព្ទដៃជួបចំថ្ងៃស៊យប៉ូលិសដាក់ខ្នោះ..
សន្តិសុខសង្គម
232

រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីកាលពីថ្ងៃ២៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវ៩៩ក្រុម៥ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សំណាងមិនល្អ ត្រូវបានប៉ូលិសក្របួចចាប់តែម្តង។

ប្រភពព័តមានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ទី១.ឈ្មោះ សៀង សុខខួច ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះភូមិ១៨ សង្កាត់ស្រះចក ខណ្ឧដូនពេញ (មានសារធាតុញៀន)។ ទី២.ឈ្មោះ រិន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន)។

សម្ភារដកហូតបានរួមមាន៖ ១-ម៉ូតូ០១គ្រឿង ម៉ាកNIX ពណ៌ស-លាយខៀវ ពាក់សា្លកលេខ ភំ្នពេញ 1IQ-4372 (របស់ជនសង្ស័យ)។ ២-កាបូបដាក់ប្រាក់មួយ មានលុយ៦០.០០០០រៀល (ហុកសិបម៉ឺនរៀល) របស់ជនរងគ្រោះ។ ៣-ទូរស័ព្ទចំនួន០២គ្រឿង (ម៉ាក OPPO RENO4, ម៉ាក IPhoneX របស់ជនរងគ្រោះ)។

បើតាមលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា នៅថៃ្ងខែឆាំ្នខាងលើ ជនសង្ស័យទាំង២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក NIX ពណ៌ស-លាយខៀវ ពាក់សា្លកលេខ ភំ្នពេញ 1IQ-4372 មកពីក្រោយ នៅពេលជនរងគ្រោះជិះម៉ូតូម្នាក់ឯង តាមបណ្តោយផ្លូវ៩៩ ពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបដាក់ប្រាក់ជនរងគ្រោះបានសម្រេច ពេលនោះជនរងគ្រោះស្រែកចោរៗ ក៏ត្រូវកម្លាំងល្បាតយើងអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ០២នាក់ យកមកប៉ុស្តិ៍ទួលសងែ្ក១ ដើម្បីសាកសួរបន្ត។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕


Telegram