កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យ៣នាក់ម្នាក់ជាក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតបាននាំមនុស្សឆ្លងដែនដោយខុសច្បាប់ចំនួន៥នាក់រត់ចូលដីថៃ
សន្តិសុខសង្គម
782

បន្ទាយមានជ័យ៖ កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យ៣នាក់ម្នាក់ជាក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតបាននាំមនុស្សឆ្លងដែនដោយខុសច្បាប់ចំនួន៥នាក់រត់ចូលដីថៃ

ដែលឃាត់នៅវេលាម៉ោង៩.០៥នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នៅចំណុចស្ថារហ្គោល ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៩១១បានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួន៣នាក់មាន១.ឈ្មោ យឹម នៅ ភេទប្រុសអាយុ៤៧ឆ្នាំ(មានតួនាទីក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត) ២.ឈ្មោះ ចាន់ ណារ៉ុង ភេទប្រុសអាយុ៤០ឆ្នាំ(បុគ្គលឹកកាស៊ីណូ) ៣.ឈ្មោះ ដែន ជុំ ភេទប្រុសអាយុ៤៦ឆ្នាំ(បុគ្គលឹកកាស៊ីណូ)ជនសង្ស័យរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានតាមរថយន្ត១គ្រឿងធុនកាំម៉ារីឆ្លាមពណ៌សពាក់ផ្លាក់លេខព្រៈសីហនុ 2A.1345ដែលសង្ស័យដឹកមនុស្សដេញរហូតដល់ព្រំដែនត្រូវត្រូវបានរត់ឆ្លងដែនចូលក្នុងទឹកថៃមានចំនួន៥នាក់ស្រី១នាក់ក្នុងចំណោមមានជនជាតិថៃ២នាក់បានបន្សល់ទុកសាក់ដូរចំនួន២និងសហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១នៅចំណុចព្រំដែនឃាត់ខ្លួនបើកបរម្នាក់ឈ្មោះ យឹម នៅ ជាក្រុមស្រាវជ្រាវឃាត់ខ្លួនបាន២នាក់ទៀត។

លោកវរៈសេនីយ៍ត្រី រស់ ពិសិដ្ឋ បានបញ្ជាក់ថា៖ក្រោយពេលកឃាត់ខ្លួនជនសង្ស័យ៣នាក់ជាមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាននាំយកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីអនុវត្តតាមច្បាប់បន្ត៕ដោយ៖ចន្ត្រា


Telegram