ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជេីញចុះពិនិត្យទីតាំងត្រៀមសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលនឹងប្រព្រឹត្តិទៅនៅពេលឆាប់ៗខាងមុខនេះ ស្ថិតនៅសាលប្រជុំធំ សាលាខេត្ត
សន្តិសុខសង្គម
196

(ស្វាយរៀង): នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង និងឯកឧត្តម តូចប៉ូលីវ៉ា អភិបាលរងខេត្ត បានអញ្ជេីញចុះពិនិត្យទីតាំងត្រៀមសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលនឹងប្រព្រឹត្តិទៅនៅពេលឆាប់ៗខាងមុខនេះ ស្ថិតនៅសាលប្រជុំធំ សាលាខេត្តស្វាយរៀង ។

បើតាមប្រសាសន៍ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានអោយដឹងថា÷ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំទីតាំងត្រៀមសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន១២ទីតាំងរួមមាន÷ ទី១ សាលាខេត្តស្វាយរៀង, ទី២ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង, ទី៣ សាខាកាកបាទក្រហមស្រុកស្វាយជ្រំ, ទី៤ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល, ទី៥ មន្ទីរពេទ្យបង្អែកស្វាយទាប, ទី៦ មន្ទីរពេទ្យបង្អែកស្រុករមាសហែក, ទី៧ មន្ទីរពេទ្យបង្អែកជីភូ, ទី៨ មណ្ឌលសុខភាពញរ, ទី៩ មណ្ឌលសុខភាពមេសថ្ងក, ទី១០ មណ្ឌលសុខភាពក្រុងបាវិត, ទី១១ មណ្ឌលសុខភាពមុខដា, និងទី១២ មណ្ឌលសុខភាពសំបួរ ។

សូមបញ្ជាក់ផងដែរថា: សម្រាប់ព័ត៌មានលម្អិតជុំវិញការចាក់វ៉ាក់សាំងនេះ រដ្ឋបាលខេត្ត ស្វាយរៀង និងជូនដំណឹងបន្ថែមទៀតនៅពេលក្រោយ ៕

ដោយ: Pheakdey


Telegram