មន្ត្រីពេទ្យសត្វខេត្តនិងក្រសួងសហការកម្លាំងព្រំដែនបង្ក្រាបឈ្មួញលួចនាំជ្រូកចូលពីថៃ២ករណីឃាត់ជ្រូកចំនួន១៨៥ក្បាលព្រួយបារម្ភជម្ងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិក
សន្តិសុខសង្គម
350

បន្ទាយមានជ័យ៖ មន្ត្រីពេទ្យសត្វខេត្តនិងក្រសួងសហការកម្លាំងព្រំដែនបង្ក្រាបឈ្មួញលួចនាំជ្រូកចូលពីថៃ២ករណីឃាត់ជ្រូកចំនួន១៨៥ក្បាលព្រួយបារម្ភជម្ងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិក ដែលឃាត់យប់ទៀបភ្លឺចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នៅភូមិសាស្គ្រស្រុកស្វាយចេកនិងស្រុកអូរជ្រៅ។

លោក ហ៊ុយ ទូច នាយការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជាការណែនាំពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតសត្វ ហើយមន្ត្រីជំនាញខេត្តនិងក្រសួងសហការជាមួយកម្លាំងមូលដ្ឋានស្រាវជ្រាវបង្ក្រាបឈ្មួញលួចនាំជ្រូកចូលពីប្រទេសដោយខុសច្បាប់និងជម្ងឺឆ្លងបាន២ករណីជ្រូករស់ចំនួន១៨៥ក្បាល។

លោកបានបញ្ជាក់ថា៖ករណីទី១.នៅវេលាម៉ោង១,៣០នាទីយប់រំលងអាទ្រាតចូលថ្ងៃទី២៧ ខែមីនាឆ្នាំ២០២១ ក្នុងភូមិសាស្គ្រស្រុកអូរជ្រៅ មន្ត្រីជំនាញសហការជាមួយកម្លាំងយោធាដែលឈជើងតាមបន្ទាត់ព្រំដែនបានឃាត់រថយន្ត២គ្រឿង ១គ្រឿងពាក់ផ្លាក់លេខ(ច.១៤ ៧៣ ភ.ព២)និង១គ្រឿងទៀតរថយន្តតួរីសពាក់ផ្លាក់លេខភ្នំពេញ2AF.8339ដែលដឹកជ្រូករស់ចំនួន៧៤ក្បាល។

ករណីទី២.នៅវេលាម៉ោង២យប់រំលងអាទ្រាធៀចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិសាស្គ្រស្រុកអូរជ្រៅ មន្ត្រីជំនាញសហការកម្លាំងយោធា ឃាត់ម៉ូតូសន្តងរម៉ក២គ្រឿងដែលលួចដឹកជ្រូកដោយគ្មានច្បាប់នាំចូលពីប្រទេសថៃចំនួន១៨៥ក្បាល។

លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ក្រោយពេលឃាត់រថយន្តនិងម៉ូតូសណ្តូងរម៉កដឹកជ្រូករស់២ករណីដោយឡែកគ្នានេះដែលមានរថយន្ត២គ្រឿង និងម៉ូតូសណ្តូងរម៉ក២គ្រឿងដឹកជ្រូករស់ដែលឈ្មួញលួចនាំចូលពីប្រទេសថៃដោយគ្មានច្បាប់ហើយជាការព្រួយបារម្ភជំងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិក ត្រូវបាននាំយកមករក្សាទុកនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដោយធ្វើកិច្ចសន្យាដល់ម្ចាស់ជាឈ្មួញនិងអ្នកបើបរអោយបញ្ឈប់សកម្មភាពលួចដឹកជ្រូកគ្មានច្បាប់ដែលនាំចូលពីប្រទេសជិតខាងប្រទេសថៃ ដែលព្រួយបារម្យមានជម្ងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិក។

ហើយមន្ត្រីជំនាញបានយកសំណាក់ជ្រូករស់ទៅវិទ្យាស្ថានដើម្បីពិនិត្យរកជម្ងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិក បើចេញលទ្ធផលគ្មានជម្ងឺឆ្លងនិងធ្វើកិច្ចសន្យាហើយធ្វើការផាកវិន័យជាទឹកប្រាក់ហើយប្រគល់ជ្រូកជូនម្ចាស់វិញ៕


Telegram