ទំនាស់ពាក្យសំដីជាមួយប្រពន្ធផឹកស្រាស្រវឹងធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននឹងធ្នឹមផ្ទះស្លាប់
សន្តិសុខសង្គម
233

បន្ទាយមានជ័យ៖ ទំនាស់ពាក្យសំដីជាមួយប្រពន្ធផឹកស្រាស្រវឹងធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននឹងធ្នឹមផ្ទះស្លាប់កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ស្ថិតភូមិតាសៀវ ឃុំគោកឋិន ស្រុកស្វាយចេក។

មន្ត្រីនគរបាលប៉ុស្តិ៍ឃុំគោកឋិនបានប្រាប់ថា៖ ជនរងគ្រោះធ្វើអត្តឃាតឈ្មោះ មាស ម៉ានិត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិខាងលើ និងប្រពន្ធឈ្មោះ ព្រំ ស្រីអូន អាយុ៣០ឆ្នាំ។

មន្ត្រីនគរបាលប៉ុស្តិ៍ប្រាប់ថា៖ តាមសម្តីស្ត្រីជាប្រពន្ធឈ្មោះ ព្រំ ស្រីអូន បានអោយមុនពេលប្តីរបស់ខ្លួនធ្វើអត្តឃាតចងករសម្លាប់ គឺបានឈ្លោះ ប្រកែកគ្នានិងហើយប្តីខឹងទៅផឹកស្រាស្រវឹងបានស្តីបន្ទោសថែមទៀត រវល់តែបំបៅដោះកូនស្រាប់តែបាត់ប្តីយូរមិនឃើញស្រាប់តែឃើញចងកសម្លាប់ខ្លួនស្រែកអោយអ្នកជិតខាងជួយស្រាយចុះដើម្បីសង្គ្រោះតែប្តីដាច់ខ្យល់ស្លាប់ទៅហើយ។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ ក្រោយទទួលព័ត៌មានមន្ត្រីជំនាញចុះទៅពិនិត្យជនរងគ្រោះចងករដោយកន្សែងពោះគោចងនិងធ្នឹមផ្ទះកម្ពស់ផុតពីដីជាង១ម៉ែត្របណ្តាលស្លាប់ជាករណីអត្តឃាតដោយចងកសម្លាប់ខ្លួន ក្រោយពិនិត្យហើយប្រគល់គ្រួសារសពធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ចន្ត្រា


Telegram