ក្រុមចាប់ជំរិតជនជាតិចិនចំនួន១៤នាក់ ត្រូវប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅតុលាការហើយព្រឹកមិញនេះ
សន្តិសុខសង្គម
363

រាជធានីភ្នំពេញ ៖ ក្រុមចាប់ជំរិតជនជាតិចិនចំនួន១៤នាក់ ត្រូវប៉ូលិសព្រហ្មទណ្ឌស្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅតុលាការ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ករណីពាក់ព័ន្ធ បន្លំខ្លួនធ្វើជាគ្រូពេទ្យ ចុះយកសំណាក់កូវីដ១៩ ហើយចាប់ជំរិតជនជាតិចិនដូចគ្នា២នាក់ ទារប្រាក់ចំនួន៣ម៉ឺនដុល្លារ នៅចំណុចទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងសណ្ឋាគារ POSITANO BOUTIQUE HOTEL កាលពីវេលាម៉ោង ១៦និង០៥នាទី ល្ថាចថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ។

គួរបញ្ជាក់ថា ៖ ជនសង្ស័យប្រុសស្រីចំនួន ១៤នាក់ ជនជាតិចិន បន្លំខ្លួនធ្វើជាក្រុមគ្រូពេទ្យចុះយកសំណាកកូវីដ១៩ ហើយចាប់ជំរិតទារប្រាក់ចំនួន៣ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលបង្ក្រាបបាននៅចំណុចទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងសណ្ឋាគារ POSITANO BOUTIQUE HOTEL ហើយកម្លាំងជំនាញបានរំដោះបុរសជនរងគ្រោះបបានចំនួន ២នាក់ដោយសុវត្ថិភាព។

តាមមន្ត្រីជំនាញឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យបានស្លៀកពាក់ឯកសណ្ឋានឈុតដូចក្រុមគ្រូពេទ្យ ចុះយកសំណាក ដើម្បីធ្វើសកម្មភាព ចាប់ជនរងគ្រោះ នៅមូលដ្ឋានខណ្ឌចំការមន រួចជំរិតទារប្រាក់ចំនួន ៣ម៉ឺនដុល្លារ។ទោះយ៉ាងណា គួរឲ្យសសើរសមត្ថកិច្ចបានបង្ក្រាបករណីនេះបានទាន់ពេលវេលាផងដែរ៕  


Telegram