ខេត្តកំពង់ធំ៖ ត្រឹមតែមួយប៉ប្រិចភ្នែកសោះ បាត់បង់កូនជាទីស្រឡាញ់ .. ក្មេងប្រុស អាយុ២ខួបម្នាក់ ខណៈឪពុកម្តាយភ្លេចខ្លួនមួយភ្លែតសោះ បានទៅលេងទឹកពាងក្នុងបង្គន់ ដោយបានចូលក្នុងពាងនោះ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងដែលស្លាប់នេះ មានឈ្មោះ ជីន វិជ្ជរ៉ា ភេទប្រុស អាយុ០២ខួប ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ និងប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។
សូមបងប្អូនដែលជាឪពុកម្តាយ ឬក៏អាណាព្យាបាល គ្រប់គ្នា សូមបង្កើនការប្រុងប្រយត្ន័ចំពោះក្មេងតូចៗ កុំប្រហែសឲ្យសោះ ព្រោះត្រឹមតែមួយប៉ប្រិចភ្នែក ក៏អាចបាត់បង់កូន ដែលកំពុងពេញស្រឡាញ់ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ ក៏មានករណីក្មេងប្រុសស្រី៣នាក់ បងប្អូន បានលង់ទឹកសន្តរស្ទឹងព្រែកត្នោត ស្លាប់យ៉ាងរន្ធត់ ហើយបូជាម្តងទាំង៣នាក់ សូមយកករណីទាំងអស់នេះធ្វើជាមេរៀន បង្ការនិងការពារកូនៗរបស់លោកអ្នក ៕